Featured ព័ត៌មានសង្គម សន្តិសុខ

កងពលតូចអន្តរាគមន៍លេខ៧បានចុះជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ព្រះវិហារ៖កម្លាំងកងពលតូចអន្តរាគមន៍លេខ៧មានចំនួនជិត១០០នាក់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះបានចុះជួយប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរមូលដ្ឋាននៅភូមិសែនជ័យ និងភូមិបុស្សស្បូវ ស្ថិតក្នុងភូមិស្រុកជាំក្សាន្ត ខេត្តព្រះវិហារតាមព្រំដែន ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ប្រតិបត្តិការនេះក្រោមបញ្ជាពី ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ កើត នឿន នាយសេនាធិការរងនិងមានកម្លាំងចម្រុះចំនួន៨៦ នាក់។លោកវរសេនីយ៍ទោ កើត នឿនបានឱ្យដឹងថា ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួននៅតាមព្រំដែនជន់លិចដល់ផ្ទះសម្បែងនិងផលដំណាំរបស់ប្រជាពលរដ្ឋ។ក្នុងកាលទេសៈនេះកងកម្លាំងអន្តរាគមន៍ របស់កងពលតូចអន្តរាគមន៍លេខ៧ បានចុះជួយនិងត្រៀមលក្ខណ:ប្រុងប្រៀប២៤លើ២៤ម៉ោង ក្នុងការជួយអន្តរាគមន៍ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ដោយគ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗដើម្បីឆ្លើយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋានបានទាន់ពេលវេលាមិនឱ្យពលរដ្ឋរងគ្រោះថ្នាក់ដល់ជីវិតក្នុងហេតុការណ៍នេះឡើយ៕ដោយ សៅវ៉ាន់ឌី

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *