Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

ផ្សោតមួយក្បាលនៅអន្លង់ឈើទាលបានងាប់ផុតពូជ

ស្ទឹងត្រែង៖ផ្សោតមួយក្បាលរងរបួសដោយសារជាប់មងកាលពីពេលកន្លងទៅនោះបានងាប់ដាច់ពូជហើយត្រូវគេប្រទះឃើញអណ្តែតទឹកវេលាទៀបភ្លឺថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២២។

មន្ត្រីជំនាញជលផលបានឱ្យដឹងថា ផ្សោតងាប់១ក្បាលនោះត្រូវប្រជានេសាទឈ្មោះ ជា តា អាយុ៥២ឆ្នាំបានឃើញអណ្តែតទឹកនៅម្តុំថ្មកាំង ក្បែរកំពង់ទឹក ។ក្រោយមកឆ្មាំទន្លេអភិរក្សសត្វផ្សោតអន្លង់ឈើទាលទៅទទួលយកផ្សោតងាប់នោះរក្សាទុកនៅ ក្បាលកោះល្ង ភូមិកោះល្ង ឃុំ ព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ផ្សោតដែលងាប់នោះទម្ងន់ប្រមាណ ១១០គីឡូក្រាម មានប្រវែង ២៣៤ សង់ទីម៉ែត្រ។តាមការបញ្ជាក់ពីឆ្មាំទន្លេ មូលហេតុនៃការងាប់នេះគឺដោយសារកន្ទុយផ្សោតមានរុំជាប់ទៅដោយមងរហែក កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ក្រោយពីពិនិត្យជាក់ស្តែងពីក្រុមអភិរក្សសត្វផ្សោត នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងបុគ្គលិកអង្គការ WWF បានបញ្ជាក់ថា ផ្សោតមួយក្បាលនេះ ជាផ្សោតឈ្មោល មានអាយុប្រមាណជាង ២០ឆ្នាំ៕ដោយ÷សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *