ព័ត៌មានសង្គម សន្តិសុខ

តារាកំប្លែង CTN ម្នាក់បានស្លាប់ក្រោយជួបគ្រោះថ្នាក់ចរាចរ

ភ្នំពេញ៖តារាកំប្លែងមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN បានស្លាប់នៅឯមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរខណៈជិះម៉ូតូបុកគោដើរឆ្លងផ្លូវពេលចេញទៅច្រៀង។

គណនីហ្វេសប៊ុកឈ្មោះ ហង្ស សំណាង បានបញ្ជាក់ថា “នាយត្បែងជាតារាកំប្លែងដ៏កំសត់មួយរូបនៅក្នុងស្ថានីយទូរទស្សន៍ CTN ត្រូវបានលាយើងទាំងអស់គ្នាដែលមិននឹកស្មានដល់”។នាយត្បែង បានជួបគ្រោះថ្នាក់ចរាចណ៍ដោយជិះម៉ូតូបុកគោមួយក្បាលកាលពីសប្ដាហ៍មុន ខណៈធ្វើដំណើរចេញទៅច្រៀងនៅឯខេត្តស្វាយរៀង។

បន្ទាប់មកលោកត្រូវបានបងប្អូនជួយយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ភ្លាមៗ។ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក នាយត្បែងបានស្លាប់នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *