ព័ត៌មានសង្គម

នាំអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ចែក​ជូនពលរដ្ឋងាយរងគ្រោះ​៣០០គ្រួសារ

កំពង់ចាម៖ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន​រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​។អំណោយនេះចែកជូនជនងាយរងគ្រោះ​ ចាស់ជរា ជនមានពិការភាព ស្ត្រីមេម៉ាយក្រីក្រ អ្នក​មានជំងឺប្រចាំកាយ ទ័លលំបាក និងកុមារកំព្រាចំនួន៣០០គ្រួសារ មកពីឃុំផ្តៅជុំ និងឃុំខ្នុរដំបង ក្នុង​ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ ។ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពី សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់​ប្រជាពលរដ្ឋ​ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប។ ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើងប្រកាន់និន្នាការនយោបាយឬសាសនាឡើយ ។សម្តេចតែងបានចាត់តំណាង ឱ្យ​ចុះអន្តរាគមន៍ ជួយសម្រាល ទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក “កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ”។ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ ​ប្រជាពលរដ្ឋ​ទាំងអស់សូមបន្តអប់រំណែនាំកូនចៅ​ឱ្យ​បានយល់ដឹងអំពីសារសំខាន់នៃសន្តិភាព​ ដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកបាន​មក​ដោយលំបាក។ ដូច្នេះ​យើង​ត្រូវ​អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ។គឺ​ត្រូវ​ប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឱ្យ​បាន​គង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀត​នោះ​ ។គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋ​ ងាយរងគ្រោះទាំង៣០០គ្រួសារ នាពេលនេះ​ក្នុង១គ្រួសារទទួលបាន-អង្ករ២៥គីឡូក្រាម-ទឹកត្រី១យួរ-មី១កេស-ទឹកស៊ីអ៊ីវ១យួរ-ត្រីខ១០កំប៉ុង ឃីត១កញ្ចប់និងថវិកា៣០.០០០រៀល ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តផ្តៅជុំ នូវអង្ករ១០០គីឡូក្រាម-មី៤កេស-ត្រីខ៤យួរនិងបច្ច័យមួយចំនួន៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *