ព័ត៌មានសង្គម សន្តិសុខ

បញ្ជូន២នាក់ទៅតុលាការករណីឆក់ទ្រព្យសម្បត្ដិតាមផ្លូវជិត២០លើក(មានវីដេអូ)

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញកាលពីថ្ងៃទី២៨ ខែមេសាបានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ក្រោយចាប់ខ្លួនករណីឆក់ទ្រព្យសម្បត្ដិ និងសម្ភារតាមផ្លូវចំនួន១៨លើក។មន្ត្រីនគរបាលបានឱ្យដឹងថា បន្ទាប់មានអំពើឆក់នៅកន្លែងលេងហ្គេមបាញ់ត្រីមួយ ម្តុំផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមនកាលពីយប់ថ្ងៃទី២៥ ខែមេសានោះមកកម្លាំងបានចេញប្រតិបត្តិការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន២នាក់។ជនសង្ស័យឈ្មោះ យ៉ាន់ សាន់ដេ ហៅកែវសាន់ដេ អាយុ២១ឆ្នាំស្នាក់នៅស្នាក់ក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ឈ្មោះ បាំងលេងហ៊ួរ អាយុ១៨ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ តាមការសាកសួរពីផ្នែកជំនាញ ពួកគេបានសារភាពថា បានប្រព្រឹត្តអំពើឆក់សម្ភារនិងទ្រព្យសម្បត្តិមានតម្លៃតាមផ្លូវចំនួន១៨លើរួចមកហើយ។បច្ចុប្បន្នជនសង្ស័យទាំង២ នាក់កំពុងស្ថិតនៅក្រោមចំណាត់ការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *