សន្តិសុខ

ភ្លើង​ឆេះ​បំផ្លាញផ្ទះ​​២​ខ្នង​និងទ្រព្យសម្បត្តិជាច្រើនពេលម្ចាស់មិននៅ

បន្ទាយ​បាន​ជ័យ​៖អគ្គិភ័យបង្កពីការឆ្លងចរន្តអគ្គិសនីឆេះបំផ្លាញផ្ទះ២ខ្នងនិងទ្រព្យសម្បត្តិជាច្រើនពេលម្ចាស់មិននៅ។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅនៅភូមិដូនឡីសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពី​ល្ងាចថ្ងៃទី​១០ ​ខែមេសា​ឆ្នាំ២០២២ ។​

លោក​វរសេនីយ៍​ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា ​ភ្លើងឆេះ​ផ្ទះចំនួន២​ខ្នង​ម្ចាស់​ឈ្មោះ សំ ភិ​រក្ស អាយុ​៤៣​ឆ្នាំ​ប្រពន្ធ​ឈ្មោះ ង៉ូ​វ លៀប អាយុ​៣៦​ឆ្នាំនៅ​ភូមិ​ ​សង្កាត់​ខាងលើ​។ក្នុងហេតុការណ៍នេះបណ្ដាល​ឱ្យ​​ផ្ទះ​ទំហំ​២០ម៉ែត្រ​គុណ៦​ម៉ែត្រ ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារជា​ផ្ទះ​ល្វេ​ង​ឆេះ​អស់ទាំងស្រុង​-​ប្រាក់​បាត​ចំនួន​១៥.០០០​បាត -​ប្រាក់​ខ្មែរ​ចំនួន​២០លាន​រៀល​-​ម៉ាស៊ីនបូមខ្យល់​១​គ្រឿង​-​ម៉ូតូ​កូន​ទា​១​គ្រឿងនិងសម្ភារប្រើប្រាស់ជាច្រើនទៀត។

ផ្ទះ​ទី​២​ម្ចាស់​ឈ្មោះ​ដា​ត ម៉ូ​វ ភេទ​អាយុ​៨៣​ឆ្នាំ​នៅ​ភូមិ​ខាងលើបានឆាប​ឆេះរោល​ជញ្ជាំងមួយចំហៀង​។​ពេល​កើត​​ហេតុ​អភិបាលក្រុង​ ​មន្ត្រី​អាជ្ញា​ធរ មាន​នគរបាល​ខេត្ត នគរបាល​ក្រុង​ កងរាជអាវុធហត្ថ យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត។កម្លាំងបានចេញជួយ​ពន្លត់​ភ្លើងដោយ​ប្រើរថយន្តបាញ់ទឹក​ចំនួន៣​គ្រឿងមិនឱ្យភ្លើងឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាងឡើយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *