សន្តិសុខ

អគ្គិភ័យឆេះផ្ទះនៅខណ្ឌសែនសុខបង្កមកពីបោះកន្ទុយបារីចោល

ភ្នំពេញ៖ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះលេខ២៣១​ ផ្លូវលេខ៥៩៨​ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ នាម៉ោងជិត១១ថ្ងៃទី១១ ខែមេសាឆ្នាំ២០២២។

ភ្លើងឆេះផ្ទះនេះបណ្តាលមកពីបោះកន្ទុយបារីចោលបង្កជាអគ្គិភ័យ ហើយធ្វើឱ្យឆេះក្រដាសឡាំង​,​ ខ្សែភ្លើងអស់មួយចំនួនតែមិនបណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនិងឆេះរាលដាលដល់អ្នកជិតខាងឡើយ។មួយម៉ោងក្រោយមក អគ្គិភ័យនេះត្រូវពន្លត់បានទាំងស្រុង ដោយមានរថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *