សន្តិសុខ

បញ្ជូនឪពុកបង្កើតរំលោភសេពសន្ទវៈកូនស្រីទៅតុលាការ

មណ្ឌលគិរី៖កម្លាំងនគរបាលបានចាប់ឪពុកបង្កើតដែលរងការចោទប្រកាន់ថាបានរំលោភកូនស្រីហើយបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣០ ខែឧសភាដើម្បីចាត់ការតាមច្បាប់។

លោក ហេង អួងអធិការនគរបាលស្រុកកែវសីមាបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ផ្នែកនគរបាលជំនាញស្រុកបានទទួលព័ត៌មានពីគ្រូបង្រៀននៅសាលាមួយថាមានក្មេងស្រីម្នាក់ត្រូវឪពុកបង្កើតរំលោភ។ក្រោយទទួលដំណឹងនេះនគរបាលស្រុកនិងប៉ុស្តិ៍ស្រែខ្ទុមបានចុះទៅដល់សាលារៀនអូរអាមដែលជាកន្លែងបែកធ្លាយព័ត៌មាន។

ក្រោយពីសមត្ថកិច្ចសួរនាំក្មេងស្រីរងគ្រោះរួចក៏ឈានដល់ចាប់ខ្លួនឪពុកក្មេងស្រីនោះ។ជនសង្ស័យ ឈ្មោះស.ក.ស អាយុ៣៩ឆ្នាំនៅខេត្តរតនគិរី។បច្ចុប្បន្នមកស្នាក់នៅជៀជ័រកៅស៊ូនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ករណីរំលោភសេពសពន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំនិងជាកូនបង្កើតនេះបានកើតឡើងនៅកំឡុងឆ្នាំ២០១៩រហូតឆ្នាំ២០២២ដែលស្ថិតនៅក្នុងខេត្តរតនៈគិរីនិងបន្តមកដល់ខេត្តមណ្ឌលគិរីទៀត។

ក្រោយពីចាប់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានរំលោភកូនស្រីបង្កើតរហូតមកមែនតែមិនចាំចំនួនប៉ុន្មានដងទេពីព្រោះច្រើនឆ្នាំមកហើយ។កន្លងមកទោះមានម្ដាយក្តីក្មេងស្រីរងគ្រោះមិនបានទម្លាយរឿងនេះទេដោយសារមានការគំរាមពីឪពុក៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *