ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ចំណោម៣នាក់ករណីលួចរថយន្តធំមួយគ្រឿង

កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាលបានចាប់ជនសង្ស័យបានម្នាក់ចំណោមបក្ខពួក៣នាក់ ដែលធ្វើសកម្មភាពលួចរថយន្តធំមួយគ្រឿង។ករណីនេះបានកើតឡើងនៅមុខឃ្លាំងមួយក្នុងភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២។

ជនសង្ស័យ-ឈ្មោះ វ៉ាត សុវណ្ណ អាយុ៣៣ឆ្នាំ នៅភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោកត្រូវឃាត់ខ្លួនចំណែក២នាក់ទៀតរត់គេចខ្លួន។វត្ថុតាងចាប់បាន-រថយន្តម៉ាក HYUNDAI ផ្លាកលេខភ្នំពេញ 3A.6801 របស់ជនរងគ្រោះ-ដែក៨ជ្រុងចុងសំប៉ែត១-សោទីបលេខ៨ចំនួន១-ទូរសព្ទម៉ាក OPPO១គ្រឿង -កូនសោចំនួន៤-កាបូប១ ។

មុនកើតហេតុម្ចាស់បានចតរថយន្តនៅមុខឃ្លាំងរបស់ខ្លួន។ពេលនោះស្រាប់តែជនសង្ស័យមួយក្រុមបានលួចយកហើយជិះគេចខ្លួន។ភ្លាមនោះជនរងគ្រោះនិងក្រុមតៃកុងរថយន្តបាននាំគ្នា តាមស្វែងរកគ្រប់ទីកន្លែង រហូតដល់ផ្លូវជាតិលេខ៥ ម្តុំស្ពានព្រែកព្នៅ ក៏បានឃើញជនសង្ស័យម្នាក់ឈ្មោះ វ៉ាត សុវណ្ណចំណោម៣នាក់និងរថយន្តក៏បានប្តឹងនគរបាលប៉ុស្តិ៍ព្រែកព្នៅឱ្យជួយឃាត់ខ្លួន រួចប្រគល់ជូននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *