សន្តិសុខ

បញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ព្រះវិហារ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកជ័យសែនបានចាប់ជនសង្ស័យ៣នាក់ជាមុខសញ្ញាពាក់ព័ន្ធនូវសារធាតុញៀនហើយបានបញ្ជូនទៅតុលាការ។លោកវរសេនីយ៍ឯក រឹទ្ធសូណា អធិការនគរបាលស្រុកជ័យសែនបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៤ខែមិថុនាថា កម្លាំងនគរបាលស្រុកបានចាប់ជនសង្ស័យចំនួន៣នាក់ស្ថិតនៅម្តុំអូរក្លង់ឃុំរីករាយ ស្រុករវៀងខេត្តព្រះវិហារ។

ជនសង្ស័យទាំង៣នាក់ឈ្មោះជាតិ ជា អាយុ២៥ឆ្នាំ-ឈ្មោះសាន សៀងអាយុ២២ឆ្នាំនិងឈ្មោះអៀម ចិន្តាអាយុ៣៤ឆ្នាំ។ជនសង្ស័យទាំង៣នាក់នេះរស់នៅភូមិពុទ្រា ឃុំទ្រាំ ស្រុកជ័យសែន ខេត្តព្រះវិហារ។

សមត្ថកិច្ចដកហូតវត្ថុតាងម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀន២កញ្ចប់-ម៉ាស៊ីនឆក់ត្រីមួយគ្រឿង-អាគុយ១-ទូរសព្ទ២គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបាន នគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *