Featured ព័ត៌មានសង្គម សន្តិសុខ

ឆ្កែកំណាចមួយក្បាលបានខាំហែកសាច់ក្មេងតូចម្នាក់ឱ្យរងរបួសធ្ងន់ធ្ងរ

កំពង់ស្ពឺ៖សត្វឆ្កែកំណាចមួយក្បាលបានខាំហែកញក់ញីក្មេងប្រុសអាយុ២ឆ្នាំម្នាក់បណ្ដាលឱ្យដាច់សាច់រងរបួសពេញមុខនិងដងខ្លួនយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ លី រតនា អាយុ២ឆ្នាំ ឪពុកឈ្មោះ ឆាត់ ផល្លី អាយុ៣១ឆ្នាំ ម្តាយឈ្មោះ ភិន ស្រីយ៉េង អាយុ២០ឆ្នាំ រស់នៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។មុនកើតហេតុឪពុកម្តាយបានទៅធ្វើជាកម្មកររោងចក្រទាំង២នាក់ ហើយបានយកកូនទៅផ្ញើម្តាយជួយមើលថែជាងមួយឆ្នាំកន្លងមកហើយ។

ពេលឆ្កែខាំនោះក៏មានមនុស្សចាស់នៅជិតជួយដេញវាយឆ្កែនោះទើបក្មេងប្រុសតួចបានរួចផុតពីសេចក្ដីស្លាប់តែរបួសយ៉ាងធ្ងន់ធ្ងរ។ឆ្កែនោះនៅផ្ទះឆ្ងាយពីគ្នាប្រហែល២០០ម៉ែត្រ វាដូចជាកាចខុសធម្មតា តែតាមមើលឆ្កែនោះវាមិនឆ្កួតទេ។

បន្ទាប់ពីកើតហេតុកាលពីថ្ងៃទី១៤ ខែមិថុនាគេឃើញលោកឧត្តមសេនីសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានជួយឧបត្ថម្ភនូវថវិកាសម្រាប់ព្យាបាលផងដែរ។បច្ចុប្បន្នកុមាររងគ្រោះបានត្រឡប់ពីមន្ទីរពេទ្យវិញហើយ និងកំពុងសម្រាកនៅផ្ទះខាងម្តាយ ភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *