សន្តិសុខ

បញ្ជូនស្ត្រី២នាក់ពាក់ព័ន្ធគ្រឿងញៀនជាង៥០កញ្ចប់ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនស្ត្រីជាជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទៅតុលាការ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តចាប់បានជាមួយគ្រឿងញៀនជាង៥០កញ្ចប់។ការឃាត់ខ្លួននៅខាងកើតសួនមានជ័យម្តុំវេទិកាខេត្តក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ស្រ្តីសង្ស័យឈ្មោះ ស៊ូ សៀង អាយុ៧២ឆ្នាំនៅភូមិសែសិន ក្រុងសិរីសោភ័ណ និងឈ្មោះ ស៊ឹម ច្រឹប អាយុ៤៤ឆ្នាំនៅភូមិផាស៊ីស្រា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។វត្ថុតាងចាប់បាន ម៉្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៥៤ថង់កិប។

ក្នុងនោះ៣០កូនថង់កិបរុំស្កុតខ្មៅ និងគ្រឿងញៀនគ្រាប់ពណ៌ក្រហមWYចំនួន២គ្រាប់នៅក្នុងប្រអប់ដាក់ជើងធូប។ក្រោយទទួលចម្លើយសារភាពពីស្ត្រីទាំង២នាក់និងមានវត្ថុតាងអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *