សន្តិសុខ

ឆេះផ្ទះអស់០៣ខ្នងជាមួយទ្រព្យសម្បត្តិជាច្រើននៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖អគ្គិភ័យបង្កបីការឆ្លងចរន្តអគ្គិសនីបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងយ៉ាងសន្ធោសន្ធៅនិងបានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅតាមផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីម៉ោងជិត១១ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះនេះឈ្មោះ ប្រាក់ ចាន់ អាយុ ៦៤ឆ្នាំជាសន្តិសុខ ភ្លើងកើតពីការឆ្លងចរន្តអគ្គិសនីហើយក៏ឆេះរាលដាលដល់ផ្ទះទី២​-ម្ចាស់ឈ្មោះ ជុំ សុខា អាយុ ៦១ឆ្នាំជាជាងផ្សារដែក និងម្ចាស់ផ្ទះទី៣-ឈ្មោះ ប៊ុន ចាន់សុធី អាយុ ៦០ឆ្នាំជាមន្ត្រីចូលនិវត្តន៍។

ការឆាបឆេះនេះបានបំផ្លាញសម្ភារអស់ទាំងស្រុងនិងឆេះផ្ទះ១ខ្នង ទំហំ៨ម៉ែត្រគុណ២៥ម៉ែត្រ។ផ្ទះទី២-ទំហំ១០ម៉ែត្រគុណ២៥ម៉ែត្រ។ផ្ទះទី៣ទំហំ១០ម៉ែត្រគុណ១០ម៉ែត្រ។ប៉ុន្តែក្នុងហេតុការណ៍នេះមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ភ្លាមៗនោះមានរថយន្តអគ្គិភ័យចំនួន១១គ្រឿងប្រើប្រាស់ទឹកអស់១១រថយន្តទើបភ្លើងរលត់ទៅវិញនៅម៉ោងជាង ១១ព្រឹកថ្ងៃដដែល ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *