Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សន្តិសុខ

ដឹកបរទេសទៅមើលថ្ងៃលិចឯប្រាសាទប្រែរូបបាក់ដើមឈើសង្កត់រថយន្ត

សៀមរាប៖ម្ចាស់រថយន្តបានដឹកភ្ញៀវទេសចរបរទេសទៅមើលថ្ងៃលិចនៅប្រាសាទប្រែរូប ។ពេលទៅដល់ស្រាប់តែបាក់ដើមឈើសង្កត់រថយន្តមនុស្សរួចផុតពីគ្រោះថ្នាក់។

អ្នកលក់ដូរនៅទីនោះបានប្រាប់ថា​ កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ក្រោយមានភ្លៀងធ្លាក់មួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់ផងនោះ ស្រាប់តែមានដើមឈើយ៉ាងធំមួយនៅម្តុំ ប្រាសាទប្រែរូប បានបាក់ធ្លាក់សង្កត់ត្រូវចំរថយន្តរបស់ភ្ញៀវទេសចរបរទេសដែលកំពុងជិះមកទស្សនាប្រាសាទ ស្ថិតក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។

សូមបញ្ជាក់ថា រថយន្តដែលដើមឈើបាក់សង្កត់នោះម៉ាកស្តារិចផ្លាកលេខ សៀមរាប 2B-0061 បើកបរដោយឈ្មោះ សោមចាន់ថា អាយុ៣៧ឆ្នាំ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រថយន្តបានដឹកមនុស្ស៥នាក់ ក្នុងចំណោម៥នាក់នោះ មាន៤នាក់ជាភ្ញៀវទេសចរជនជាតិសិង្ហបុរី៣នាក់ អាមេរិកកាំងម្នាក់ និងជនជាតិខ្មែរម្នាក់ជាមគ្គុទេសទេសចរណ៍។ក្រោយកើតហេតុ សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរជាតិអប្សរា បានជួយកាត់មែកឈើយកចេញពីផ្លូវ និងយករថយន្តផ្សេងមកទទួលភ្ញៀវត្រឡប់ទៅស្នាក់នៅសណ្ឋាគារវិញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *