Featured ព័ត៌មានសង្គម សន្តិសុខ

ក្មេងសិស្សសាលា៥នាក់នាំគ្នាចុះលេងទឹករណ្ដៅដីលង់ស្លាប់ម្នាក់

ភ្នំពេញ៖ក្មេងសិស្សសាលា៥នាក់ពេលចេញពីរៀន បាននាំគ្នាចុះលេងទឹកនិងជិះក្បូនលេងក្នុងទឹករណ្តៅដីមួយកន្លែង បណ្តាលឱ្យលង់ស្លាប់ម្នាក់មិនអាចជួយសង្គ្រោះបានឡើយ។ហេតុការណ៍នោះបានកើតឡើងនៅម្តុំរណ្តៅដីចាស់មួយកន្លែង ខាងកើតវត្តតាភេម ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី១ ខែមិថុនា។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះ កុល សម្បត្តិរាជ អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៨អនុវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី អរុណវតី នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ប្រភពដដែលបានបន្តថា ក្មេងប្រុសសិស្សសាលា៥នាក់បានចេញពីសាលា។ប៉ុន្តែពួកគេអត់បានទៅផ្ទះទេ បែរជានាំគ្នាទៅងូតទឹកនិងជិះក្បូនលេងក្នុងទឹករណ្ដៅដី។ពេលកំពុងជិះក្បូនលេង ស្រាប់របូតច្រវាពីដៃធ្លាក់ចូលទឹក។ ពេលនោះក្មេងប្រុសម្នាក់បានលោតហែលទៅយកច្រវានោះបណ្តាលឱ្យលង់លិចបាត់ខ្លួនតែម្ដង។ពេលមានអាសន្នក្មេងប្រុស៤នាក់ទៀត បានស្រែកឆោឡោបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកភូមិមកជួយរាវរកក៏មិនឃើញដែរព្រោះរណ្តៅដីជ្រៅ។ក្រោយមកកម្លាំងយោធាកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានទៅជួយរាវរកទើបឃើញសាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *