សន្តិសុខ

ម៉ូតូ២គ្រឿងបើកបុកគ្នានៅស្រុកមេមត់ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ត្បូងឃ្មុំ៖ម៉ូតូ២គ្រឿងបើកបុកគ្នានៅភូមិមេមង ឃុំមេមង ស្រុកមេមត់ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនិង២នាក់ទៀតរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី ១១ខែកក្កដា។

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី១២ កក្កដានេះថា បុរសដែលស្លាប់ឈ្មោះរុន រ៉ាន់ អាយុ៣៥ឆ្នាំនៅភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់បើកបរម៉ូតូម៉ាកហុងដាឌ្រីម។ចំណែកអ្នករងរបួសធ្ងន់២នាក់ជាបុរសអាយុ៣៣ឆ្នាំនិងស្ត្រីឈ្មោះនីម រឿនអាយុ២៧ឆ្នាំអ្នករួមដំណើរ។

បើកម៉ូតូម៉ាកណេវ គ្មានផ្លាកលេខ។ ទាំងពីរនាក់នៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ត្រូវបានបញ្ជួនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ម៉ូតូម៉ាកហុងដាឌ្រីមបានបើកយ៉ាងលឿនពីជើងទៅត្បូងដល់កន្លែងគ្រោះថ្នាក់បានរ៉េចង្កូតទៅខាងឆ្វេងបណ្តាលឱ្យបុកជាមួយម៉ូតូម៉ាកណេវកំពុងបើកមកពីមុខបណ្តាលឱ្យស្លាប់និងរបួសបែបនេះតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *