Featured ព័ត៌មានសង្គម សន្តិសុខ

ផ្លូវជាតិលេខ៤ម្តុំស្ពានស្ទឹងសំរោងអាចទឹកជនលិចប្រសិននៅតែបន្តមានភ្លៀង

ខេត្តព្រះសីហនុ៖ដោយសារតែកម្ពុជារងឥទ្ធិពលខ្យល់កន្ត្រាក់និងមានភ្លៀងជាប់ៗគ្នានាប៉ុន្មានថ្ងៃក្រោយនេះធ្វើឱ្យតំបន់មួយចំនួននៃខេត្តព្រះសីហនុមានការជន់លិចជាអន្លើ។

មន្ត្រីសាលាខេត្តព្រះសីហនុបានឱ្យដឹងថា នៅតាមផ្លូវជាតិលេខ៤ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២កម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កម្ពស់ទឹកឡើងដល់៥,៣០ម៉ែត្រហើយ។

បើទោះជាមិនទាន់ឡើងដល់កំណត់ប្រកាសអាសន្ន៥,៨០ម៉ែត្រក្តី។ប៉ុន្តែមន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់គោលដៅដើម្បីត្រៀមបម្រុងករណីទឹកបន្តឡើង។នាព្រឹកថ្ងៃទៅ១២ខែកក្កដានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង និងតាមភូមិសាស្រ្តផ្សេងៗដែលងាយរងការជនលិច។

លោកចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលាបានឱ្យដឹងដែរថា នៅថ្ងៃទី១២ខែកក្កដារដ្ឋបាលស្រុកកំពង់សីលាបានចុះពិនិត្យត្រៀមជួយសង្គ្រោះពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់សរុប៤២គ្រួសារ។ស្ថានភាពទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន៣៩គ្រួសារ និងមានពលរដ្ឋសរុបចំនួន២៣៩នាក់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *