សន្តិសុខ

រថយន្តទំនើបបុកគ្នា​លើផ្លូវ​ល្បឿ​នលឿន​បណ្តាលឱ្យរបួសធ្ងន់ធ្ងរច្រើននាក់

កំពង់ស្ពឹ​៖រថយន្តម៉ាកALPHARD ២គ្រឿងបានបើកបុកគ្នានៅលើផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់។មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦-៦៧​ត្រង់ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឹកាលពីរសៀលថ្ងៃទី១១ កក្កដាឆ្នាំ២០២២។

​មុនកើតហេតុរថយន្ត​ ALPHARD លេ​ខ​ភ្នំពេញ​2BQ-7666 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញាណ​ មានស្ត្រីម្នាក់អ្នករួមដំណើរបើកពីលិ​ចទៅកើត​។មកដល់កន្លែងកើតហេតុបាន បុកជាមួយរថ​យន្តម៉ាកALPHARD​ ដូចគ្នាផ្លាកលេខព្រះសីហនុ2D-9666 អ្នកបើ​ក​បរមិ​នស្គាល់អត្តសញ្ញាណ។

ក្នុង​ហេតុ​ការណ៍​​ខាងលើរថយន្ត​ទំនើប​ទាំង២គ្រឿង​បើកក្នុងទិសដៅបញ្រ្ចាស់​គ្នាប​ណ្តាលឱ្យគ្រោះថ្នាក់អ្នកបើកបរនិងអ្នករួមដំ​ណើរ​ច្រើននាក់ជាមួយជនបរទេស​​មិនទាន់ស្គាល់​ឈ្មោះ​។ក្រោយកើតហេតុ​ន​គរបាល​ចរាចរណ៍​បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។រីឯ​រថយន្ត​ទាំង២គ្រឿ​ង​បានស្ទូ​ចយកទៅរក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *