Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនស្ត្រីម្នាក់ទៅតុលាការក្រោយរួមភេទយកកាំបិតចាក់ដៃគូឱ្យរបួសធ្ងន់

កណ្តាល៖គូរសង្សារបន្ទាប់ពីរួមភេទនៅក្នុងខ្ទមចាំចម្ការមួយកន្លែងរួចមកក៏កើតការប្រទូស្តរ៉ាយដោយខាងស្រីដកកាំបិតចាក់ដៃគូឱ្យរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ។

នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅត្រង់ខ្ទមចាំចម្ការស្វាយមួយ ក្នុងភូមិក្ដីកណ្ដាល ស្រុកល្វាឯម ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា។បុរសរងគ្រោះឈ្មោះថា រ៉ី រិទ្ធីអាយុ២៣ឆ្នាំនៅភូមិឃុំខាងលើ។រីឯស្ត្រីសង្ស័យឈ្មោះស្រួន ស្រីពេជ អាយុ២២ឆ្នាំនៅភូមិឃុំជាមួយគ្នាត្រូវឃាត់ខ្លួន។

ដើមរឿងគឺកន្លងមកអ្នកទាំង២ជាសង្សានឹងគ្នាចាប់ពីឆ្នាំ២០១៥មកម្លេះ។នៅថ្ងៃកើតហេតុរសៀលថ្ងៃទី២៦កក្កដា ស្រួនស្រីពេជនិង រ៉ី រិទ្ធី បានChatតាម Telegramណាត់ជួបគ្នានៅខ្ទមចាំចម្ការស្វាយទីតាំងខាងលើ។ទៅដល់កន្លែងណាត់ជួបពួកគេក៏បានរួមរក្សជាមួយគ្នា។

ក្រោយរួមភេទរួចអ្នកទាំង២បានឈ្លោះដណ្ដើមទូរសព្ទដោយសាខាងប្រុសធ្លាប់បានChat រូបភាពអាក្រាតរបស់ឈ្មោះស្រួន ស្រីពេជនៅជាមួយបុរសនោះកន្លងមក។ពេលប្រតាយប្រតប់ដណ្ដើមទូរសព្ទ ស្រ្តីស្រួនស្រីពេជ ឃើញកូនកាំបិតចិតបន្លែសៀតនៅជញ្ជាំងខ្ទមក៏យកមកចាក់ខាងប្រុសចំកបណ្ដាលរងរបួសធ្ងន់។ពេលនេះស្ត្រីសង្ស័យត្រូវនគរបាលស្រុកល្វាឯមកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *