ព័ត៌មានសង្គម សេដ្ឋកិច្ច

ប្រជាពលរដ្ឋមូលមតិគ្នាចូលលុយជួសជុលផ្លូវលំមួយខ្សែប្រវែង១៧គីឡូម៉ែត្រ

ព្រះវិហារ៖នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២២នេះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតាមជនបទបាននាំគ្នាជួសជុលផ្លូវលំមួយខ្សែប្រវែង១៧គីឡូម៉ែត្រដើម្បីសម្រួលការធើ្វដំណើរចេញចូលនៅភូមិព្រៃវែងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដោយសារផ្លូវនេះពិបាកចេញចូលពីភូមិព្រៃវែងមកស្រុកគូលែនដឹកជញ្ជូនផលដំណាំនិងអ្នកជំងឺនិងអ្នកមានផ្ទៃពោះមករកសេវាមណ្ឌលសុខភាព។ព្រោះនៅឯភូមិមិនមានមណ្ឌលសុខភាពទេតាមជនបទមានការំបាកទើបពួកគាត់សម្រេចចិត្តជួសជុលផ្លូវលំមួយខ្សែនិងធ្វើស្ពាន៣កន្លែងសម្រាប់ឆ្លងកាត់។ប្រជាពលរដ្ឋបានបន្តថា ការងារនជដឹកនាំដោយលោកមេភូមិព្រៃវែងរ៉ៃអង្គាសលុយដើម្បីទិញប្រេងចាក់គ្រឿងចក្រមួយចំនួនទិញម្ហូបសម្រាប់បងប្អូនមកជួយធើ្វ។ក្នុងនោះប្រជាពលរដ្ឋសូមណូមពរដល់សម្តេចតេជោហ៊ុនសែននិងសប្បុរសជនជួយធ្វើផ្លូវបានមួយខ្សែផង។ដើម្បីសម្រួលប្រជាពលរដ្ឋភូមិនេះបានដឹកជញ្ជូនផលដំណាំព្រោះនៅទីនេះមានការលំបាកខ្វះខាតយ៉ាងខ្លាំងពេលរដូវភ្លៀងពិបាកធ្វើដំណើរចេញចូលមកស្រុកម្តងៗ៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *