សន្តិសុខ

រថយន្តទំនើបបត់ស្តាំត្រូវម៉ូតូបុកបណ្តាលឱ្យបុរសម្នាក់បាក់ជើងម្ខាង

ភ្នំពេញ៖រថយន្តRANGEROVERពេលកំពុងបើកក៏បានបត់ស្តាំត្រូវម៉ូតូបើកមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ជើងម្ខាង។គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅតាមផ្លូវ៥៩២ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកកាលពីយប់ថ្ងៃទី១៤ ខែសីហា។សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តម៉ាក RANGE ROVER ផ្លាកលេខ ភ្នំពេញ 2V-6626 តាមផ្លូវ៥៩២ពីកើតទៅលិច។លុះដល់កន្លែងកើតហេតុ រថយន្តនោះក៏បានបត់ស្ដាំត្រូវម៉ូតូម៉ាក MSX ផ្លាកលេខ ភ្នំពេញ 1GA-1086 ស្របគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសបាក់ជើងម្ខាងនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។បន្ទាប់មករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *