ឧត្តរមានជ័យ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅត្រង់ភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែសីហាឆ្នាំ២០២២។មន្ត្រីនគរបាល ស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនចាប់ជនសង្ស័យ៣នាក់និងឆែកឆេររកឃើញគ្រឿងញៀនមួយចំនួន។ជនសង្ស័យប្រុសស្រីឈ្មោះ ភឹម ពិសី អាយុ ៣៣ឆ្នាំ -ឈ្មោះ ឡាច លី ដា ភេទស្រី អាយុ៣៧ឆ្នាំនិងឈ្មោះ ឡាច អិថ ទាំង៣នាក់ រស់នៅភូមិ-ឃុំខាងលើ។វត្ថុតាងដកហូតបានរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់-ទូរសព្ទ២គ្រឿង-កាបូបស្ពាយ១-សម្ភារសម្រាប់ជក់គ្រឿងញៀន និងសម្ភារ សម្រាប់ការវេចខ្ចប់មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងបានឃាត់ខ្លួនរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខេត្តដើម្បីចាត់ការបន្ត៕
Related Articles
ដាក់គុកជាងទងម្នាក់ពាក់ព័ន្ធចេញសែកស្អុយជាង៣ម៉ឺនដុល្លារ (មានវីដេអូ)
ភ្នំពេញ៖តុលាការភ្នំពេញកាលពីរសៀលថ្ងៃទី៨ ខែមីនាបានឃុំខ្លួនជាងទងម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធចេញមូលប្បទានប័តគ្មានសាច់ប្រាក់ជាង៣ម៉ឺនដុល្លារ។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ បាន សំណាងអាយុ៤៤ឆ្នាំជាងធ្វើមាស ស្នាក់នៅភូមិក្រាំងស្វាយ ខណ្ឌដង្កោ។ តាមអង្គហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានទៅទិញគ្រឿងអលង្ការពីហាងយីហោ“រចនាអលង្ការត្បូងពេជ្រ”មានទីតាំងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ជាអ្នកស្គាល់គ្នា។ពេលទិញរួចហើយជនសង្ស័យមិនបានឱ្យលុយសុទ្ធទៅដើមបណ្តឹងទេ គឺម្ចាស់បានចេញវិក័យបត្រចំនួន៣សន្លឹកមានទឹកប្រាក់សរុប៣៧.៤៣២ដុល្លារជាការទូទាត់ប្រាក់ថ្ងៃទិញគ្រឿងអលង្ការនោះ។ បន្ទាប់ពីចេញវិក័យបត្ររួចហើយ ជនសង្ស័យមិនបានទូទាត់ប្រាក់ភ្លាមទេ គឺបានចេញ”សែក”១សន្លឹករបស់ធនាគារ ABA ដើម្បីធានាបំណុលថ្លៃទិញគ្រឿងអលង្ការ។ក្រោយមកជនរងគ្រោះបានយកសែកនោះទៅបើកប្រាក់ ស្រាប់តែខាងធនាគារឆ្លើយតបថាជា”សែកស្អុយ” ។នៅពេលដឹងថាមូលប្បទានប័តគ្មានសាច់ប្រាក់ដើមបណ្តឹងបានទាក់ទងទៅជនសង្ស័យជាជាងទងនោះ ដើម្បីដោះស្រាយលុយជំពាក់នោះ។ ប៉ុន្តែជនសង្ស័យមិនបានជួបដើមបណ្តឹងទេ ថែមទាំងព្យាយាមគេចវេះទៀតផង ទើបធ្វើឱ្យម្ចាស់បំណុលប្តឹងទៅអាវុធហត្ថ ភ្នំពេញ ដើម្បីសុំជួយចាត់ការតាមច្បាប់តែម្តង៕
រថយន្តលាយបេតុងបើកបត់ជ្រុល ធ្លាក់ចូលប្រឡាយទឹកស្អុយ
ភ្នំពេញ៖រថយន្តលាយបេតុងមួយគ្រឿងបានបើកជ្រុលធ្លាក់ប្រឡាយទឺកស្អុយតាមបណ្ដោយផ្លូវបេតុងក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ថ្ងៃទី ៩ខែកុម្ភ: ឆ្នាំ២០២១។ អ្នកដំណើរបានឱ្យដឹងថា៖ រថយន្តលាយបេតុងពាក់ផ្លាកលេខ ភ្នំពេញ 5A-3397 អ្នកបើកបរ មិនស្គាល់អត្ត បានបត់ឆ្វេងស្រាប់តែចំដីដែលទើបតែចាក់ថ្មីណាមួយនៅមាត់ប្រឡាយផងក៏ជ្រេធ្លាក់ចូលក្នុងប្រឡាយ តែម្តង។ ក្រោយមក សមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុដោយមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋទើបរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយជាក្រោយ៕វិចិត្រ
កំពុងស្រាវជ្រាវឆេះចម្ការស្វាយច្រើនហិកតានៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងស្រាវជ្រាវករណីឆេះចម្ការស្វាយជាច្រើនហិកតា ត្រូវកម្លាំងអាជ្ញាធរជួយពន្លត់ទាន់ពេលវេលាមិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិឡើយ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅចម្ការស្វាយអ្នកភូមិប្រមាណ៥-៦ហិកតា នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពេលមានភ្លើងឆេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចបារម្ភក្រែងរាលដល់ឆេះផ្ទះពួកគាត់នៅជិតៗនោះ។មន្ត្រីដដែលបានបន្តថា ក្នុងហេតុការណ៍នោះត្រូវមន្ត្រីអាជ្ញាធរ-កងកម្លាំងចម្រុះច្រើនសឹបនាក់បានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកជាង១០គ្រឿង ប្រើអស់រយៈពេលជិត៤ម៉ោងទើបភ្លើងរលត់ជាស្ថាពរមិនបានរាលដាលនិងគ្រោះថ្នាក់ដល់មនុស្សទេ។ចំពោះមូលហេតុនៃការឆេះចម្ការស្វាយនេះសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ៕