ព័ត៌មានសង្គម

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន១៥រូបបានបំពាក់ឋាន្តរសក្តិ

ព្រះវិហារ៖កាលពីរសៀលថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារមានបំពាក់ឋាន្តរសក្តិមន្ត្រីកងរាជអាវុធហត្ថចំនួន១៥រូបក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។លោកឧត្តមសេនីយ៍ត្រីកង សៅគុណ បានថ្លែងទៅកាន់នាយអាវុធហត្ថនិងពលអាវុធហត្ថពីសភាពការណ៍ទូទៅ ដែលកើតមានឡើងនៅក្នុងខេត្តព្រះវិហារ នាពេលកន្លងមក ។ពិសេសសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ គឺកម្លាំងកងរាជរាជអាវុធហត្ថខេត្តបានយកចិត្តទុកដាក់ខ្ពស់ ចូលរួមការពារ ទប់ស្កាត់ បានយ៉ាងល្អប្រសើរ។ជាមួយនេះលោកមេបញ្ជាការបានជំរុញណែនាំដល់នាយនិងពលអាវុធហត្ថ ដែលទទួលបានការបំពាក់ឋានន្តរសក្តិនៅពេលនេះ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍តួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ។ យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបំពាក់ឋានន្តរសក្តិនៅពេលនេះមានចំនួន១៥នាក់ ក្នុងនោះថ្នាក់វរសេនីយ៍ទោ ចំនួន៤នាក់ និងថ្នាក់វរសេនីយ៍ត្រី ចំនួន១១នាក់៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *