Featured ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនតំណាងបក្ស LDP ៦នាក់​ប្រឆាំងអ្នករាជការសាធារណៈទៅតុលាការ

សៀមរាប​៖អាជ្ញាធរខេត្តសៀមរាបព្រឹកថ្ងៃទី២ ខែកញ្ញានេះបានឃាត់ស្ត្រី៦នាក់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ពីបទប្រឆាំងអ្នករាជការសាធារណៈនិងត្រៀមបញ្ជូនទៅតុលាការ។លោកវរសេនី​យ៍ទោ សុខម៉េ​ង​អ៊ា​ង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​ខេត្តសៀមរាប​បានឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងនៅព្រឹកថ្ងៃ​ទី​២​ ខែកញ្ញានេះ​​ថា​ មនុស្ស​៦​នាក់ដែល​ជា​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDPរបស់លោក ខឹ​ម វាសនា ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​។

លោកបន្តថា ការឃាត់ខ្លួនបន្ទាប់​ពី​ពួក​គាត់​បាន​បំពាន​កិច្ចសន្យា និង​ធ្វើ​សកម្មភាព​ប្រឆាំងអ្នករាជការ​សាធារណៈ ដោយ​មិន​ស្ដាប់​តាម​ការ​ណែនាំ និង​មានការ​បង្ខាំង​មនុស្ស​មិន​ឱ្យ​ចាក​ចេញពី​ចម្ការ​លោក ខឹ​ម វាសនា ដែល​ស្ថិត​នៅ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ផ្តើមពីការឃាត់ខ្លួនមនុស្ស​ទាំង​៦​នាក់​នោះបាន​ចាក​ចេញពី​ដីចម្ការរួចហើយ​ស្រាប់តែ​ព្យាយាម​ចូល​ទៅ​វិញ​ត្រូវ​​អាជ្ញា​ធរ​មិន​ឱ្យ​ចូល ក៏ធ្វើ​សកម្មភាព​ជេរ​ប្រមាថ​មក​លើ​សមត្ថកិច្ច​តែម្តង​។  បច្ចុប្បន្ន​ជំនាញកំពុង​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​៦​រូប​នេះទៅ​តុលាការ​ពី​បទ“ប្រឆាំង​អ្នករាជការ​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​” ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *