សន្តិសុខ

ម៉ូតូស្កុបពីបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់

កំពត៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូស្កុបពីបើកបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់មួយរំពេចកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២។ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៣កំពត-ភ្នំពេញត្រង់បង្គោលគីឡូម៉ែត្រលេខ១៣៦ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនករណីខាងលើបានកើតឡើងមានម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ ផ្លាកលេខភ្នំពេញ 1DF-3525 បើកបរដោយឈ្មោះ យាន ចាន់អាយុ ៤១ឆ្នាំរស់នៅភូមិត្រពាំងក្រឡោង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។អ្នករួមដំណើរ២នាក់-ឈ្មោះ យល់ សិរីរ័ត្ន អាយុ ៣២ ឆ្នាំជាប្រពន្ធ-និងស្ត្រីឈ្មោះ មី បូ អាយុ៦៧ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា។ពេលនោះក៏មានម៉ូតូម៉ាកស្គុបពីផ្លាកលេខភ្នំពេញ1CM-7272 បានបុកម៉ូតូសណ្តោងរ៉ឺម៉កនោះពីក្រោយពេញទំហឹងបណ្តាលឱ្យខាងម៉ូតូដួលស្លាប់ភ្លាមៗ។ក្រោយមកសមត្ថកិច្ចបានយកមធ្យោបាយទាំង២ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *