Featured ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនអ្នកកាសែតម្នាក់ចោទប្រកាន់ពីបទគំរាមគំហែងហែកកេរ្តិ៍

ព្រះវិហារ៖តុលាការខេត្តព្រះវិហារកាលពីថ្ងៃទី៨ ខែកញ្ញាបានសម្រេចឃុំខ្លួនអ្នកកាសែតម្នាក់ប្រចាំខេត្តព្រះវិហារក្រោមបទចោទ“គំរាមគំហែងហែកកេរ្តិ៍” ។សមត្ថកិច្ចបានឱ្យដឹងថា តុលាការខេត្តព្រះវិហារបានឃុំខ្លួនអ្នកកាសែតម្នាក់ឈ្មោះគីម គឹមឡាយ ជាភ្នាក់ងារគេហទំព័រ ព័ត៌មានសៀមរាបបុស្តិ៍ប្រចាំនៅខេត្តព្រះវិហារ។ លោកគឹម សំលេង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានប្រាប់សារព័ត៌មានឱ្យដឹងថា​ ជនសង្ស័យ ឈ្មោះគីមគឹមឡាយអាយុ៤១ឆ្នាំ ជាអ្នកសារព័ត៌មាន នៅភូមិគោកបេង សង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ។

ចំណែកស្ត្រីដើមបណ្តឹងឈ្មោះជិន អូន អាយុ៤៤ឆ្នាំនៅខេត្តកំពង់ធំប្តឹងពីបទគំរាមគំហែងហែកកេរ្តិ៍ កាលពីថ្ងៃទី៥និងទី៦ ខែកញ្ញា ស្ថិតក្នុងបទល្មើសជាក់ស្តែងដែលមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីឱ្យអយ្យការចាត់ការជនល្មើសបានតាមនីតិវិធី។ករណីខាងលើប្រព្រឹត្តនៅក្រុងព្រះវិហារកាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២២ ដែលបទល្មើសនេះមានចែងក្នុងមាត្រា៣៧២និង៣៧៤ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *