សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់លួចសម្ភារសំណង់ទៅតុលាការ

កណ្តាល៖នគរបាលស្រុកស្អាងកាលពីថ្ងៃទី២៨ខែវិច្ឆិកាបានស្រាវជ្រាវចាប់ជនសង្ស័យ៣នាក់ករណីលួចសម្ភារសំណង់និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។ករណីប្រព្រឹត្តអំពើលួចនោះនៅសិប្បកម្មផលិតឥដ្ឋស៊ីម៉ង់មួយស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៧ខែវិច្ឆិកាកន្លងទៅ។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះឡុង ឡាយ ហៅឡៃ អាយុ២០ឆ្នាំ-ឈ្មោះស វិចិត្រអាយុ២៧ឆ្នាំ-និងឈ្មោះ យ៉ាង យុទ្ធ អាយុ២២ឆ្នាំ។ពួកគេនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ដកហូតវត្ថុតាងដែកធ្វើពុម្ពផលិតឥដ្ឋស៊ីម៉ង់ចំនួន៤ផ្ទាំង។ទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាធ្វើសកម្មភាពផ្លោះរបងចូលក្នុងសិប្បកម្មផលិតឥតស៊ីម៉ង់ត៍និងបានលួចដែកពុម្ពចំនួន៤ផ្ទាំងពិតមែន ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *