Featured ព័ត៌មានសង្គម សន្តិសុខ

ចាប់ជនសង្ស័យសម្លាប់ប្រពន្ធនៅខណ្ឌដង្កោនិងត្រៀមបញ្ជូនទៅតុលាការ

ភ្នំពេញ​៖ជនសង្ស័យសម្លាប់ប្រពន្ធនៅខណ្ឌដង្កោរួចចាក់សោបន្ទប់ជួលរត់គេចខ្លួនកាលពីថ្ងៃទី៦ ខែធ្នូនោះសមត្ថកិច្ចចាប់បានហើយនៅរសៀលថ្ងៃទី៨ ខែធ្នូត្រៀមបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងដោយរំលឹកថា ជនសង្ស័យ​ជាប្ដីដែលខ្ទប់មាត់និងច្រមុះប្រពន្ធឱ្យថប់ដង្ហើមរហូតស្លាប់ក្នុងបន្ទប់ជួលរួចចាក់សោហើយគេចខ្លួនបាត់​នៅខណ្ឌដង្កោ កាលពីថ្ងៃទី៦​ ខែធ្នូ​ នោះត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ។ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងនគរបាលក្រសួងមហាផ្ទៃ-នគរបាលរាជធានីភ្នំពេញ-និងនគរបាលខេត្តកណ្តាលនៅផ្លូវជាតិលេខ៥ ឃុំវិហារលួង ស្រុកពញាឮខេត្តកណ្តាល ។ជនសង្ស័យជាប្តីឈ្មោះ គឹម សំអាន អាយុ៥៤ឆ្នាំជាកម្មករសំណង់ស្នាក់នៅបន្ទប់ជួល ភូមិសង្កាត់ខាងលើ។ស្ត្រីដែលស្លាប់ឈ្មោះកង គា ហៅអាឈី អាយុ៣៥ឆ្នាំជាកម្មកររោងចក្រទីកំណើត ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅកន្លែងជាមួយប្តី។ក្រោយចាប់ខ្លួនបុរសរូបនោះបានសារភាពថា មូលហេតុគឺព្រោះតែរឿងប្រចណ្ឌដោយសារតាមទាន់ប្រពន្ធបានឆាតទាក់ទងជាមួយប្រុសថ្មី។ទ្រាំមិនបានក៏សម្លាប់ប្រពន្ធហើយយកភួយគ្របពីលើសពនិងចាក់សោបន្ទប់ពីខាងក្រៅរួចរត់គេចខ្លួនតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *