Featured ព័ត៌មានសង្គម សន្តិសុខ

គ្រួសារមួយដេកលើគ្រែដែកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់៣នាក់របួសម្នាក់

កំពង់ស្ពឺ​៖គ្រួសារមួយមានសមាជិក៤នាក់ឪពុកម្តាយនិងកូនបានដេកលើគ្រែដែកស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់៣នាក់ឪពុកម្តាយនិងកូនស្រីរីឯកូនប្រុសរងរបួស។ហេតុការណ៍ដ៏តក់ស្លុតនោះបានកើតឡើងនៅម្តុំការដ្ឋានបូមខ្សាច់មួយកន្លែង ភូមិរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១២ ខែមករា។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ឈ្មោះ ប៊ុត វុទ្ធី អាយុ៤៣ឆ្នាំជាប្តីអ្នកកាន់ម៉ាស៊ីនបូមខ្សាច់។ឈ្មោះ ជីបសុខុន អាយុ ៤២ឆ្នាំប្រពន្ធជាមេចុងភៅ-និងឈ្មោះសេង ធីប អាយុ១១ឆ្នាំកូនស្រី។ចំណែកកូនប្រុសឈ្មោះសេង សុខម៉េងអាយុ៨ឆ្នាំរងរបួសដៃនិងក្បាល។ក្រុមគ្រួសាររងគ្រោះនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។មន្ត្រីដដែលបានបន្តថា បណ្តាលឱ្យគ្រួសារមួយស្លាប់និងរបួសយ៉ាងរន្ធត់នោះ មូលហេតុមកពីឆ្លងចរន្តអគ្គិសនីជាមួយនឹងគ្រែដែកដែលពួកគេដេកទាំងអស់គ្នា។ក្រោយកើតហេតុសពទាំង៣នាក់ឪពុកម្តាយនិងកូនស្រី ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមសាច់ញាតិយកទៅធ្វើបុណ្យនៅឯភូមិដ្ឋានរបស់ជនរងគ្រោះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *