ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជីតារំលោភសេពសន្ធវៈចៅស្រីបានសម្រេចទៅតុលាការ

កណ្ដាល៖សមត្ថកិច្ចបានចាប់បុរសម្នាក់ជាជីតាតាមបណ្តឹងម្តាយក្មេងស្រីរងគ្រោះករណីរំលោភសេពសន្ធវៈលើចៅស្រីបានសម្រេចហើយបានបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសចំណាស់ជាជនសង្ស័យឈ្មោះប.អ អាយុ៧៤ឆ្នាំនៅស្រុកស្អាង ខេត្តកណ្តាលត្រូវជាជីតា។ចំណែកកុមារីរងគ្រោះអាយុ១១ឆ្នាំជាសិស្ស។ករណីនេះបានកើតឡើងនៅស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៧ ខែមករា។មន្ត្រីដដែលបានបន្តថា មុនរឿងនេះកើតឡើងក្មេងស្រីរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះ ស្រាប់តែជនសង្ស័យបានចាប់ដៃនាងអូសចូលក្នុងបន្ទប់ដេករបស់ខ្លួនរួចក៏បានធ្វើសកម្មភាព រំលោភសេពន្ធវៈរហូតបានសម្រេច។ក្រោយមកក្មេងស្រីក៏បាននិយាយប្រាប់ម្ដាយនាងរួចក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីឱ្យឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភចៅស្រីពិតប្រាកដមែន។បន្ទាប់ទទួលចម្លើយពីបុរសរូបនោះនគរបាលស្រុកស្អាងបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *