Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូននាយកក្រុមហ៊ុនករណីចេញសែកស្អុយ២៦ម៉ឺនដុល្លារទៅតុលាការ (មានវីដេអូ)

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២០ ខែមករានេះសមត្ថកិច្ចបានបញ្ជូនខ្លួននាយកក្រុមហ៊ុន“ធីមប៊ីមេធខេមបូឌា”ចេញសែកស្អុយចំនួន២៦ម៉ឺនដុល្លារទៅតុលាការដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពៅកាល់ម៉ែត អាយុ៣៧ឆ្នាំនៅ បុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ ជានាយកក្រុមហ៊ុនធីមប៊ីមេធ ខេមបូឌា។កម្លាំងនគរបាលបានអនុវត្តតាមដីការបញ្ជាឱ្យចូលខ្លួនរបស់តុលាការភ្នំពេញលើឈ្មោះ ពៅ កាល់ម៉ែត បន្ទាប់ពីមានបណ្ដឹងរបស់ឈ្មោះសេង សុធារ៉ា ភេទស្រី ដែលមានមេធាវី លឹម លីណាំ ជាតំណាង។បណ្តឹងចូលមកសមត្ថកិច្ចពាក់ព័ន្ធករណីឈ្មោះ ពៅកាល់ម៉ែតជំពាក់ប្រាក់ចំនួន២៦៦.៣០០ដុល្លារហើយចេញសែកមួយសន្លឹកសងមកវិញតែសែកនោះគ្មានប្រាក់ទេ។យោងតាមបណ្ដឹងរបស់មេធាវីម្ចាស់បំណុលបានបញ្ជាក់ថា កាលពីឆ្នាំ២០២១ ឈ្មោះពៅកាល់ម៉ែត បានមកខ្ចីប្រាក់ពីកូនក្ដីរបស់ខ្លួនចំនួន២៦៦.៣០០ដុល្លារ។លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ ពៅ កាល់ម៉ែត បានចេញមូលប្បទានប័ត្របស់ធនាគារអភិវឌ្ឍអាស៊ីចំកាត់មានលេខ៥១៥៥៥០ ចុះថ្ងៃទី ២៧កញ្ញាឆ្នាំ២០២២មានទឹកប្រាក់ចំនួន២៦៦.៣០០ដុល្លារប្រគល់មកឱ្យ ឈ្មោះសេងសុធារ៉ាលើបំណុលដែលបានខ្ចី ។លុះថ្ងៃទៅបើកប្រាក់ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះគ្មានលុយទេទើបម្ចាស់បំណុលសម្រេចប្ដឹងតែម្ដង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *