សន្តិសុខ

សមត្ថកិច្ចនឹងនាំជនសង្ស័យ៣នាក់ករណីលួចម៉ូតូទៅតុលាការ

ព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុ បានចាប់ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូកាលពីថ្ងៃទី២ ខែកុម្ភ: ហើយបានរៀបចំសំណុំរឿងនឹងនាំទៅតុលាការនៅថ្ងៃនេះ។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីលួចម៉ូតូនៅសង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុ។ ក្រុមជនសង្ស័យឈ្មោះ អ៊ុយ ផានិត អាយុ១៩ឆ្នាំជាអ្នកបើកម៉ូតូក្រោយពីលួចបានយកទៅផ្លុងចោលនៅក្បែរស្ពានកោះពស់ សង្កាត់៣។ ឈ្មោះឃួន លីហួរ អាយុ១៨ឆ្នាំនៅម្តុំស្ថានីយរថភ្លើងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចូលរួមលួច ។ឈ្មោះ ផល្លា វិច្ឆិកា ហៅវិច អាយុ១៧ឆ្នាំនៅម្តុំទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាអ្នកលួចម៉ូតូ។វត្ថុតាងចាប់បានម៉ូតូ​ម៉ាកSCOPY មួយគ្រឿង-ដាវចំនួន២និងកាំបិតផ្គាក់១។បន្ទាប់ពីសាកសួរកម្លាំងនគរបាលក្រុងបានកសាងសំណុំរឿងនឹងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *