ព័ត៌មានសង្គម សន្តិសុខ

គ្រឿងចក្ររលត់តៃកុងចុះពិនិត្យម្នាក់ទៀតឡើងបញ្ឆេះកិនស្លាប់ភ្លាម

មណ្ឌលគីរី៖អ្នកបើកគ្រឿងចក្រប្រភេទអាប៊ុលឈូសដីបានស្លាប់ភ្លាមៗ បន្ទាប់ពីអាប៊ុលរលត់តៃកុងបានចុះពិនិត្យ ហើយបុរសម្នាក់ទៀតកាច់សោបញ្ឆេះកិនស្លាប់តែម្តង។ហេតុការណ៍នេះកើតឡើងនៅក្រុមហ៊ុនចម្ការកៅស៊ូមួយក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ ខែកុម្ភៈ។ សមត្ថកិច្ចឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះលន់​ សុខលី អាយុ៤៤ឆ្នាំស្នាក់នៅភូមិសង្កាត់ខាងលើ។មុនកើតហេតុជនរងគ្រោះឈ្មោះលន់ សុខលី បានបើកអាប៊ុលឈូសដីចម្ការកៅស៊ូ ស្រាប់តែ អាប៊ុលក៏រលត់ម៉ាស៊ីន​។ពេលនោះតៃកុងក៏បានចុះដើម្បីសប់ប្រេងដែលសង្ស័យរលត់មកពីស្ទះប្រេង។កំពុងសប់ប្រេងឈ្មោះលន់ សុខលី ក៏បានស្រែកហៅបុរសម្នាក់ទៀតមកជួយកាច់សោដើម្បីបញ្ឆេះហើយខ្លួនកំពុងសប់ប្រេង។បន្ទាប់មកបុរសរួបនោះបានឡើងបញ្ឆេះរួចម៉ាស៊ីនក៏ដំណើរការអាប៊ុលវិលកង់ទៅមុខកិនជនរងគ្រោះឈ្មោះលន់សុខលីស្លាប់ភ្លាមតែម្ដង។ក្រោយកើតហេតុនគរបាលក្រុងសែនមនោរម្យជាមួយនគរបាលប៉ុស្ដិ៍សុខដុមបានចុះពិនិត្យនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *