ព័ត៌មានសង្គម សន្តិសុខ

ឆេះផ្ទះលក់ទំនិញមួយយ៉ាងសន្ធោសន្ធៅ​បំផ្លាញទ្រព្យសម្បត្តិជាច្រើន

ភ្នំពេញ​៖អគ្គិភ័យបានឆាបឆេះផ្ទះលក់ទំនិញមួយកន្លែង យ៉ាងសន្ធោសន្ធៅនិងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ត្រូវបានកម្លាំងអាជ្ញាធរចុះជួយបាញ់ទឹកពន្លត់។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅជិតស្ពានដែកចម្ការដូង តាមផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែមីនា។ មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សៀប នី ភេទស្រីអាយុ៦០ឆ្នាំមុខរបរលក់ដូរ។ផ្ទះដែលភ្លើងឆេះប្រភេទសំណង់លែ្វងថ្មបេងតុងទំហំ៥មគុណ៣០ម៉ែត្រ។ក្នុងនោះមានម៉ូតូម៉ាកYamaha FZ មួយគ្រឿង-អីវ៉ាន់ចាប់ហួយជាច្រើន-និងទ្រព្យសម្បត្តិសម្ភារប្រើប្រាស់ជាច្រើនខូចខាតទាំងស្រុង។អគ្គិភ័យឆេះផ្ទះលក់ទំនិញខាងលើ មន្ត្រីអាជ្ញាធរបានសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គិសនី។តែក្នុងហេតុការណ៍ភ្លើងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងបង្កឱ្យមានអ្នករងគ្រោះថ្នាក់ឡើយ។ពេលកំពុងឆេះកម្លាំងជំនាញបានចេញរថយន្តបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន៦ គ្រឿងដើម្បីអន្តរាគមន៍ក្នុងហេតុការណ៍នេះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *