ព័ត៌មានសង្គម សន្តិសុខ

អាជ្ញាធរថៃបិទច្រកទ្វារអានសេះមិនឱ្យអាជីវករខ្មែរនាំផ្សិតប៉ក់ចូលទៅលក់

ព្រះវិហារ៖អាជ្ញាធរថៃព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣នេះ បានបិទច្រកទ្វារអានសេះមិនឱ្យអាជីវករខ្មែរនាំផ្សិតប៉ក់ចូលទៅលក់នៅទីផ្សារ ក្នុងប្រទេសគេទេ។ ច្រកទ្វាអានសេះស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​។ភ្លាមៗនោះខាងកម្ពុជាមានការកោះហៅប្រជុំរកដំណោះស្រាយ រវៀងភាគីថៃ និងកម្ពុជាដើម្បីរកផលប៉ះពាល់នៃការហាមនិងបិទច្រកនេះ។ភាគីទាំង២បានប្រជុំពិភាក្សាខាងកម្ពុជាមានចំនួន៨នាក់ដឹកនាំដោយលោក ចិន ខន្តី ប្រធានស្នាក់ការច្រកអានសេះ និងជាអភិបាលរងស្រុកជាំក្សាន្ត។ភាគីខាងថៃមានចំនួន៥នាក់ដឹកនាំដោយលោក អាក់ ថាក់ផុន ស៊ីអិន អភិបាលរងស្រុកណាំយឺន ទទួលបន្ទុកសន្តិសុខព្រំដែន។ក្នុងការប្រជុំពិភាក្សារវៀងភាគីកម្ពុជា ថៃ ខាងកម្ពុជាបានសំណូមពរឱ្យភាគីថៃ រាល់ការប្រែប្រួលបន្ថែមកម្លាំងចំនាញមកប្រចាំការ សូមផ្ដល់ដំណឹងមកស្នាក់ការខាងកម្ពុជាផង។ថៃ បានឆ្លើយតបថា មិនមានការបន្ថែមកម្លាំងជំនាញទេកម្លាំងគយមានស្រាប់តែកន្លងមកមិនទាន់មកប្រចាំការ។កម្ពុជាបានសំណូមពរឱ្យភាគីថៃ កុំរិតបន្តឹងលើទំនិញរបស់កម្ពុជាខ្លាំងពេក ជាពិសេសផ្សិតប៉ក់។រីឯទំនិញខាងថៃវិញកម្ពុជាបានទិញមកច្រើនមុខណាស់។ ក្នុងនោះភាគីថៃបានឯកភាពក្នុងការសម្របសម្រួលនាំចូលផ្សិតប៉ក់តាមច្រកនេះ តែឆ្នាំក្រោយសូមឱ្យកម្ពុជាធ្វើលិខិតអនុញ្ញាតច្បាប់ជាមុនសិនទើបត្រឹមត្រូវ។ ក្រោយពីបានប្រជុំឯកភាពគ្នារួចមក ច្រកអានសេះបើកដំណើរការជាធម្មតាវិញ៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *