ព័ត៌មានសង្គម សន្តិសុខ

បុរសជនជាតិហ្វីលីពីនម្នាក់បានស្លាប់ក្នុងបន្ទប់រោងចក្រ

កំពង់ស្ពឺ៖បុរសបរទេសជាជនជាតិហ្វីលីពីនម្នាក់ បានស្លាប់ក្នុងបន្ទប់រោងចក្រ សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាមកពីគាំងបេះដូង។ហេតុការណ៍នេះបានកើតឡើងនៅបន្ទប់រោងចក្រ យីហោកាឡាខេម អ៊ិនវេសមេនកូអិលធីឌី ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៣។មន្ត្រីអាជ្ញាធរខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះថា បុរសជាជនជាតិហ្វីលីពីនម្នាក់បានស្លាប់ក្នុង​​បន្ទប់នៅក្នុងរោងចក្រ យីហោកាឡាខេម អ៊ិនវេសមេនកូអិលធីឌី។ជនបរទេសដែលស្លាប់រូបនេះឈ្មោះ CARLON ROBERT LALLEGO អាយុ៤៤ឆ្នាំ កើតថ្ងៃទី២២ ខែកុម្ភៈឆ្នាំ១៩៧៩កាន់លិខិតឆ្លងដែនលេខ P.1797579B ផុតកំណត់ 29-May-2029 ទិដ្ឋាការលេខ EEx1900865632 ផុតកំណត់ 14-Aug-2023 មុខរបរជាប្រធានរោងពុម្ព។មុនកើតហេតុជំនួយការរបស់គាត់មិនឃើញទៅធ្វើការ ក៏បានមកគោះទ្វារបន្ទប់ហើយក៏មិនឃើញឆ្លើយតប។ពេលនោះជំនួយការបានយកបន្ទះជ័រឆ្កឹះគន្លឹះទ្វារបន្ទប់បើកចូល ស្រាប់តែឃើញជនរងគ្រោះស្លាប់នៅលើគ្រែ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។ បន្ទាប់ពីធ្វើកោសល្យវិច័យជំនាញបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង មិនមានពាក់ព័ន្ឋករណីឃាតកម្មទេ។ក្រោយមកសពត្រូវបានប្រគល់ទៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រដើម្បីបន្តនីតិវិធី៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *