ព័ត៌មានសង្គម សន្តិសុខ

ធ្លាក់ពីលើអគារជាន់ទី៥ខណៈបំពេញការងារសំណង់ពេលយប់បណ្ដាលឱ្យស្លាប់

ភ្នំពេញ៖​បុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារជាន់ទី៥ មកក្រោមខណៈកំពុងបំពេញការងារសំណង់ពេលយប់ បណ្ដាលឱ្យស្លាប់ត្រូវបានគេបញ្ជូនសពទៅស្រុកកំណើតភ្លាមៗ ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងនៅតាមផ្លូវ១៤១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា កាលពីយប់ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៣។ ប្រភពពីកម្មកររួមការងារបានឱ្យដឹងថា បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ  ពោធិ សិត អាយុ២១ ឆ្នាំកន្លែងកំណើតនៅស្រុកស្វាយរៀង ខេត្តស្វាយរៀង។មុនកើតហេតុគេឃើញជនរងគ្រោះកំពុងធ្វើការដូចធម្មតានៅអគារសំណង់ជាន់ទី៥។​មួយសន្ទុះ​ក្រោយមកជនរងគ្រោះបានធ្លាក់ពីលើអគារដល់ក្រោមស្លាប់ភ្លាមៗតែម្តង​។ក្រោយពីធ្លាក់កម្មករស្លាប់ម្ចាស់ទីតាំងបានបញ្ជូនសពទៅស្រុកកំណើតភ្លាមៗដោយមិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យដឹងទេ។លុះព្រឹកថ្ងៃទី៦ ខែកក្កដា ទើបប្រាប់សមត្ថកិច្ចហើយក៏បានចុះទៅពិនិត្យមើលការដ្ឋានខាងលើ។តាម​មន្រ្តីនគរបាលខណ្ឌ៧មករាបានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ករណី​មនុស្ស​ធ្លាក់ពីលើ​អគារ​ស្លាប់ គឺដោយសារជនរងគ្រោះ​មិនបានពាក់​ខ្សែ​ក្រវាត់​ត្រឹមត្រូវ​ និង​ធ្វេសប្រហែស​ដោយខ្លួនឯងទើបជួបគ្រោះថ្នាក់បែបនេះ​៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *