សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៧នាក់ទៅតុលាការពាក់ព័ន្ធករណីសម្លាប់មនុស្ស

មណ្ឌលគិរី៖កាលពីថ្ងៃទី២២ ខែកក្កដាកម្លាំងនគរបាលខេត្តបានចាប់ជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធសម្លាប់មនុស្ស នឹងត្រៀមបញ្ជូនទៅតុលាការ។អំពើឃាតកម្មនេះបានកើតឡើងនៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣។មន្ត្រី​នគរបាល​ខេត្ត​​បានឱ្យដឹងថា​ ក្រោយពីមានហេតុការណ៍នោះមកកម្លាំងជំនាញ បានចុះស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យ​ចំនួន​៧​នាក់​ពាក់ព័ន្ធ​អំពើ​ឃា​​តក​​ម្មនេះ។ក្រុមជនដៃដល់​៧​នាក់​-ឈ្មោះ មឿ​នផែន- ឈ្មោះ តាំងម៉េ​ង​ទៀង​- ឈ្មោះកាន់ វ៉ា​ន់​ណេ​ត- ឈ្មោះ នី ផា​នី​​-ឈ្មោះ សាក់លី​ហ័​រ​-ឈ្មោះ សេង វី​បុលនិងឈ្មោះ ផ្ទូ​ន គ្រី។ពួកគេមានអាយុពី១៧ដល់១៩ឆ្នាំនៅភូមិឃុំខាងលើ។ដោយឡែកជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ហង្ស បញ្ញា ហៅមីដ អាយុ២៧ឆ្នាំជាជាងសិប្បកម្ម។ប្រភពដដែលបានបន្តថា មុនកើតហេតុជនរងគ្រោះបានធ្វើដំណើរតែម្នាក់ឯង នៅលើផ្លូវដ៏ស្ងាត់ដាច់ស្រយាលពីភូមិ។ពេលនោះក៏ជួបជាមួយមនុស្សមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានយកដំបងវាយលើជនរងគ្រោះបណ្តាលឱ្យស្លាប់តែម្តង។ក្រោយទទួលព័ត៌មានភ្លាម កម្លាំងនគរបាលខេត្តមណ្ឌលគិរីជាមួយនគរបាលស្រុកពេជ្រាដាបានសហការឈានដល់ចាប់ជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធករណីឃាតកម្មខាងលើយកទៅសាកសួរ។ចំពោះមុខសមត្ថកិច្ចក្រុមនេះបានសារភាពថា ពួកគេពិតជាបាននាំគ្នាវាយលើជនរងគ្រោះរហូតស្លាប់មែន។បន្ទាប់ពីសាកសួរមកជនសង្ស័យទាំង៧នាក់ត្រូវកម្លាំងជំនាញបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *