Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនអ្នកយកសារព័ត៌មាន​ម្នាក់ករណីប្រមាថព្រះកិត្ដិនាមអង្គព្រះមហា​ក្សត្រ ​

កំពង់ស្ពឺ​៖សមត្ថកិច្ចបានឃាត់ខ្លួនអ្នកយកសារព័ត៌មានម្នាក់ អង្គភាពគេហទំព័រ“អ្នកមើលផ្លូវ” ករណីប្រមាថធ្វើឱ្យប៉ះពាល់ព្រះកិត្ដិនាមអង្គព្រះមហាក្សត្រ ហើយបានបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងកាលពីរសៀល​ថៃ្ងទី​២២​ ខែកក្កដា​ឆ្នាំ២០២៣ថា​ ក្រោយមានបញ្ជាពីឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ កម្លាំង​ជំនា​ញ​ខេត្ដ​សហ​ការ​ជាមួយ​​នគរបាល​ស្រុក​ឱរ៉ាល់​ បានឃាត់ខ្លួន​​ឈ្មោះ​ ស្វា​យ​ សុផាត​ អ្នកសារព័ត៌មាន​ គេហទំព័រ​“អ្នកមើល​ផ្លូវ”​ ពាក់ព័ន្ធ​ករណី​បង្ហោះព័ត៌មាន​ ក្នុងចេតនាញុះញង់​ បង្កចលា​ចល​ ប៉ះពាល់​ដល់​ព្រះកិត្ដិនាមអង្គព្រះមហាក្សត្រ​ នៃព្រះរាជាណា​ចក្រកម្ពុជា​ ។​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​ ស្វាយ​ សុផា​ត​ បានទទួលស្គាល់​ថា ខ្លួន​បានបង្ហោះព័ត៌មានតាមគណនី​ហ្វេសប៊ុក​ឈ្មោះ​ សឹម​ ផាន​ ពិតមែន។ក្នុងនោះផ្សាយនិយាយបរិហារ​ ទៅ​លើអង្គព្រះមហាក្សត្រ។​ ដោយលើកយកហេតុផល​ថា “ថៃ្ងនេះ​ជាស្ងប់ស្ងាត់ដែលពលរដ្ឋ​ត្រៀម​ខ្លួន​ទៅបោះឆ្នោតនៅព្រឹកថៃ្ង​ស្អែកទី២៣​ ខែកក្កដាឆ្នាំ​២០២៣​។ គឺពលរដ្ឋមានពេលវេ​លាគ្រប់គ្រាន់ដើម្បីតាមដានព័ត៌មាននិងធ្វើឱ្យ​ពល​រដ្ឋ​មានការច្របូកច្របល់​ដោយ​ “ចោទប្រកាន់​ទៅលើអង្គព្រះមហាក្សត្រ​ថា“ហ៊ានស៊ីញ៉េឱ្យ​ពលរដ្ឋ​ចេ​ញទៅបោះឆ្នោត ម្ដេចមិ​នហ៊ាន​ស៊ីញ៉េ​ឱ្យអ្នកជាប់ទោស​ កាត់ទោស​ប្រហារជីវិត?​ចេតនា​បុគ្គល​ខាងលើ​មានបំណងឱ្យពលរដ្ឋយល់ច្រឡំ​និងបង្កភាពចលាចលតាមទស្សនៈរបស់ក្រុមពួកគេ។បន្ទាប់ពីសមត្ថកិច្ចបានសាកសួររួច សង្ស័យ​ត្រូ​វ​នគរបាលផ្នែកជំនាញបានកសាងសំណុំរឿង​បញ្ជូន​ទៅតុលការខេត្ដកំពង់ស្ពឺ​ ដើម្បី​អនុវត្តយាមច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *