សន្តិសុខ

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករបាំងថ្មចែកផ្លូវបណ្តាលឱ្យដួលស្លាប់ភ្លាម

ភ្នំពេញ​៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ក៏ជ្រុលបុករបាំងថ្មចែកផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយខ្លួនឯងនេះ ស្ថិតនៅតាមផ្លូវ២៧១ ជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ផ្លាកលេខភ្នំពេញ1AX-5235​ តាមផ្លូវ២៧១ ពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់កន្ឡែងខាងលើក៏បុករបាំងថ្មចែកផ្លូវពេញទំហឹងំ បណ្តាលឱ្យបុរសរូបនោះដួលបោកក្បាលស្លាប់ភ្លាមតែម្តង​។ពេលមានគ្រោះថ្នាក់គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ​ ដោយសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ​ និងជួយដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ។ក្រោយមកផ្នែកជំនាញបានយកម៉ូតូទៅទុកនៅប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ជាបណ្ដោះអាសន្ន​៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *