ព័ត៌មានសង្គម សន្តិសុខ

រថយន្តហ្វតបុកម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍កិនស្លាប់ម្នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាកហ្វត បានបុកម៉ូតូចំពីក្រោយពេញទំហឹង ក៏ខ្ទាតមនុស្សចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍បានកិនស្ត្រីម្នាក់ស្លាប់ភ្លាម។ហេតុការណ៍នេះនៅម្តុំស្តុបក្រសួងមហាផ្ទៃ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី៦ ខែតុលា។សមត្ថកិច្ចបានឱ្យថា ស្ត្រីដែលស្លាប់ឈ្មោះ សំ ស្រីមុំ អាយុ៣៧ឆ្នាំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។មុនកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូស្កូបពីផ្លាកលេខ ភ្នំពេញ1IV-5649 តាមផ្លូវព្រះនរោត្តមពីជើងទៅត្បូង។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តម៉ាកហ្វតផ្លាកលេខ កម្ពុជា.RUM.7879 មកពីក្រោយបានបុកម៉ូតូតែម្តង។ពេលនោះទាំងម៉ូតូនិងមនុស្ស ខ្ទាតចូលក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍ផ្លាកលេខ ភ្នំពេញ 5A.2897 មកពីមុខហើយកិនស្ត្រីម្នាក់ស្លាប់មួយរំពេច។ ចំណែករថយន្តបង្កម៉ាកហ្វតបានបើករត់បាត់ តែលេខរថយន្តនោះផ្លាក កម្ពុជា.RUM.7879 ជ្រុះនៅកន្លែងកើតហេតុ។ចំណែកម៉ូតូត្រូវរថយន្តក្រឡុកស៊ីម៉ុងត៍កិនបាក់បែកខ្ទេចខ្ទេច។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចុះពិនិត្យហើយយករថយន្តនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *