Featured ព័ត៌មានសង្គម សន្តិសុខ

កំពុងរកចាប់ឃាតកអារក សម្លាប់ប្រពន្ធនិងកូនតូចយ៉ាងសាហាវរួចរត់គេចខ្លួន

កណ្ដាល៖សមត្ថកិច្ចកំពុងស្វែងរកចាប់ឃាតក ករណីប្រើកាំបិតកាំបិតប៉័ងតោ អារកសម្លាប់ប្រពន្ធនិងកូនតូច ដាច់ក្បាលចេញពីដងខ្លួនរួចរត់គេចបាត់។ឃាតកម្មដ៏សាហាវព្រៃផ្សៃនេះបានកើតឡើងនៅភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៦ ខែតុលាឆ្នាំ២០២៣។សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ ឃឿន ស្រីវល័ក្ខណ អាយុ៣២ឆ្នាំ និងកូនស្រីតូចឈ្មោះ អឿនចន្ទសីម៉ា អាយុ២ឆ្នាំ។ជនរងគ្រោះនៅភូមិឃុំខាងលើ ម្តាយជាកម្មការិនីរោងចក្រ។ចំណែកជនសង្ស័យជាប្តីឈ្មោះ ម៉ែន សំអាត អាយុ៣៦ឆ្នាំនៅភូមិឃុំជាមួយគ្នា។មន្ត្រីដដែលបានបន្តថា កន្លងមកបុរសជាប្តីតែងតែរករឿងឈ្លោះប្រកែកនឹងប្រពន្ធ ហើយគំរាមសម្លាប់ប្រពន្ធជាច្រើនលើក។លុះដល់ថ្ងៃកើតហេតុ ស្ត្រីឈ្មោះចន្ធី នីស្សា អាយុ២១ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះបានទៅបន្ទប់ទឺកឃើញជនសង្ស័យដើរចេញពីបន្ទប់របស់ខ្លួនរួចជិះម៉ូតូយ៉ាងប្រញ៉ាប់ប្រញ៉ាល់។ពេលនោះប្អូនថ្លៃមានការសង្ស័យឱ្យប្តីរបស់នាងឈ្មោះ ឃឿន វិច្ឆិកាទៅមើលបន្ទប់បងថ្លៃ ស្រាប់តែឃើញភួយគ្របលើសព។ពេលបើកភួយឡើងឃើញសពកូនដាច់ក្បាលពីដងខ្លួន។ រីឯសពម្តាយឃើញកាំបិតជាប់នឹងបំពង់កយ៉ាងរន្ធត់បំផុត ហើយក៏ផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ច។ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញខេត្តកណ្តាល ជាមួយនគរបាលស្រុកកណ្ដាលស្ទឹង បានសហការចុះពិនិត្យនិងស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតក ដើម្បីយកមកសាកសួរនិងចាត់ការតាមច្បាប់៕

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *