Featured ព័ត៌មានសង្គម

“អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ ផ្សព្វផ្សាយរូបភាពសូមគោរពក្រមសីលធម៌”

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន និងបងប្អូនប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមគោរពគោលការណ៍នៃក្រមសីលធម៌ ដែលបានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន ទៅនឹងប្រើរូបភាពមិនគប្បីក្នុងការចុះផ្សាយ។

កន្លងមកនេះបន្ទាប់ពីមានការផ្សព្វផ្សាយតាមហ្វេសប៊ុក-តិកតុក-ប្រព័ន្ធតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗទៀតបង្ហាញពីរូបភាពនៃអំពើហិង្សា-រន្ធត់-តក់ស្លុត។ តាមផេកផ្លូវការរបស់លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣នេះ បានអំពាវនាវចំពោះអ្នកសារព័ត៌មាន និងបងប្អូនប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមគោរពគោលការណ៍នៃក្រមសីលធម៌ ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន។ជាមួយនោះគឺហាមបោះពុម្ពផ្សាយអត្ថបទឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា-រន្ធត់-តក់ស្លុត ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត-អារម្មណ៍ក្រុមគ្រួសារជនរងគ្រោះ និងសង្គមដ៏ស្អាតស្អំរបស់យើងផងដែរ។ ដើម្បីគោរពដល់ក្រុមគ្រួសារដែលបាត់បង់សមាជិករបស់ខ្លួននិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពនៃជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះមិនឱ្យច្បាស់មុនផ្សព្វផ្សាយនិងចែករំលែក។ ធ្វើដូច្នេះគឺគោរពក្រមសីលធម៌វិជ្ជាជីវផង និងគោរពដល់ជនរងគ្រោះកំពុងរងនូវការឈឺចាប់នោះផង៕

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *