ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនក្រុមលេងល្បែងជល់មាន់ភ្នាល់លុយខុសច្បាប់១២នាក់ទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងបានចាប់ក្រុមលេងល្បែងជល់មាន់ភ្នាល់ស៊ីសងលុយខុសច្បាប់ចំនួន១២នាក់កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកានឹងនាំទៅតុលាការចាត់តាមនីតិវិធី។សមត្ថកិច្ចបានឱ្យដឹងថា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់​ប្រភេទភ្នាល់មាន់ជល់បានចាប់ អ្នកប្រព្រឹត្តចំនួន១២នាក់​នៅ​ម្តុំភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​​។ជនសង្ស័យទាំង១២នាក់-ឈ្មោះ​តាំង​ អន​-ឈ្មោះ សុង មុំ-ឈ្មោះ រិន ដារិត-ឈ្មោះ ជាតិ ប៊ុនឃឿន-ឈ្មោះ ស្វាង តុលា-ឈ្មោះ សឿម ជាតិ-ឈ្មោះ ឈឿម លីណាគីម-ឈ្មោះ ហែម ធី-ឈ្មោះ ភឿន ផន-ឈ្មោះ ជួន កៅ-ឈ្មោះហែម សុខហ៊ាង-និងឈ្មោះឌឿត រ៉ា។បុរសទាំង១២នាក់នោះមានអាយុពី៣១ដល់៥៤ឆ្នាំនៅខេត្តបាត់ដំបងនិងខេត្តកំពង់ធំ។វត្ថុតាងដកហូតមាន​-​មាន់​ជល់​២​ក្បាល​-​ម៉ូតូ​៨​គ្រឿង​-​រថយន្ត​១​គ្រឿង​-​ស៊ុម​សម្រាប់​ក្រុងមាន់​៤​-​សង្វៀន​សម្រាប់​ជល់មាន់​១-​ចង្ក្រាន​ហ្គាស​១-​ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំ​មាន់​ជល់​១​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *