ព័ត៌មានសង្គម សន្តិសុខ

ទឹកស្ទឹងព្រែកត្នោត​បានជន់លិចផ្ទះ ពលរដ្ឋជិត១.០០០ខ្នង​ក្នុងខណ្ឌដង្កោ

ភ្នំពេញ​៖ព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២៣នេះស្ថានភាពទឹកស្ទឹងព្រែកត្នោតបានជន់លិចផិ្ទះពលរដ្ឋ ក្នុងខណ្ឌដង្កោជាង៩០០ខ្នង ត្រូវកម្លាំងអាជ្ញាធរចុះជួយអន្តរាគមន៍។មន្ត្រីអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា ស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក្នុង ខណ្ឌ ដង្កោរាជធានីភ្នំពេញគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលានេះ​បានធ្វើឱ្យសង្កាត់ចំនួន៩មាន៤១ភូមិរងផលប៉ះពាល់។ក្នុងនោះបានជន់លិចផ្ទះ៩៣៣ខ្នងមាន១.០០៥គ្រួសារមនុស្សចំនួន៣.៧២៦នាក់។ប៉ះពាល់ផ្លូវចំនួន១០ខ្សែ-សាលារៀនចំនួន២-មណ្ឌលសុខភាពចំនួនមួយ-វត្ត៣-សាលាសង្កាត់២ និងប៉ុស្តិ៍រដ្ឋបាល២។ប្រភពដដែលបានបន្តថា ទំនប់៧មករានៅខាងមុខទ្វារទឹកមានកម្ពស់៥,៨៥ម៉ែត្រ ខ្ពស់ជាង ទំនប់បង្ហៀរ១,០៥ម៉ែត្រ។កម្ពស់ទឹកខាងក្រោយទ្វារមានកម្ពស់៨,៦៨ម៉ែត្រកើនឡើង០,៩៣ ម៉ែត្រ។កម្ពស់ទឹកក្រោយទ្វារ៧.០០ម៉ែត្រកម្ពស់ទឹកមុខនិងក្រោយទ្វាខុសគ្នា០,១៧ម៉ែត្រ ។ជាមួយនោះ​កម្លាំងអាជ្ញាធរ-មន្ត្រីជំនាញពាក់ព័ន្ធបានចុះជួយអន្តរាគមន៍ ហើយត្រៀមជម្លៀសប្រជាពលរដ្ឋ-សត្វពាហនៈនិងទ្រព្យសម្បត្តិទៅទីទួលសុវត្ថិភាព បើទឹកនៅតែបន្តហក់ឡើងខ្លាំងទៀត​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *