Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

អ្នកនេសាទម្នាក់បានដោះលែង ត្រីរាជទម្ងន់៧៥គីឡូ ប្រវែង១,៦ម៉ែត្រចូលក្នុងទន្លេវិញ

កំពង់ឆ្នាំង៖អ្នកនេសាទម្នាក់បានស្ម័គ្រចិត្ត ដោះលែងត្រីកម្រមួយក្បាល ប្រភេទត្រីរាជ ទម្ងន់៧៥គីឡូក្រាមប្រវែង១,៦ម៉ែត្រ ចូលក្នុងទន្លេធម្មជាតិវិញ ក្រោយនេសាទបានកាលពីថ្ងៃទី០១ ខែធ្នូឆ្នាំ២០២៣។តាមការផ្សព្វផ្សាយពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ក្នុងការដោះលែងត្រីរាជនោះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល​ បានថ្លែងកោតសរសើរដ៏ស្មោះជូនចំពោះលោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។លោកហ្វា លីបានស្ម័គ្រចិត្ត ដោះលែងត្រីដ៏កម្រមួយក្បាល ប្រភេទត្រីរាជទម្ងន់៧៥គីឡូក្រាមដែលមានប្រវែង១,៦ម៉ែត្រចូលក្នុងទន្លេធម្មជាតិវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី១ ខែធ្នូ។ពីព្រោះសកម្មភាពនេះគឺជាគំរូដ៏ល្អ ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលកម្រនេះ។ជាមួយគ្នានេះរដ្ឋបាលជលផល ក៏បានអំពាវនាវដល់ប្រជានេសាទទាងអស់ សូមចូលរួមថែរក្សា និងការពារប្រភេទត្រីដែលកម្រនេះ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញពេលនេសាទបាន។ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយបានដឹង និងបានស្គាល់ប្រភេទត្រីធំៗនិងកម្រដែលជិតផុតពូជនោះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *