ព័ត៌មានសង្គម សន្តិសុខ

ក្រសួងមហាផ្ទៃ ចាត់តាំងមន្ត្រីចុះ​ស្រាវជ្រាវ​រឿងពលរដ្ឋ សុំដកតំណែងអភិបាលខេត្ត២រួប

បន្ទាយមានជ័យ៖លិខិតបង្គាប់ការ​របស់ក្រសួងមហាផ្ទៃ​ បាន​ចាត់តាំង​មន្ត្រីចំនួន​១០​រូប ចុះ​ស្រាវជ្រាវ​ពិនិត្យ​លើការអនុវត្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ បន្ទាប់ពី​មាន​ស្នាមម្រាមដៃពលរដ្ឋ ជាច្រើន​ប្តឹង​សុំ​ឱ្យ​​ដក​តំណែងអភិបាលខេត្ត​បន្ទាយមានជ័យចំនួន២រូប។ស្នាមម្រាមដៃពលរដ្ឋក្នុងពាក្យបណ្តឹងនោះមានអត្ថន័យ សុំដក​លោក អ៊ុំរាត្រី អភិបាលខេត្ត និង​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរងខេត្តចេញពីតំណែង ករណី​រឿង​ដោះស្រាយ​ដីធ្លី។ក្រសួងមហាផ្ទៃបានចេញ​លិខិត​បង្គាប់ការ​លេខ​៤២៦ល​.​ប​.​ក ​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូឆ្នាំ​២០២៣ ​ចុះហត្ថលេខាដោយ​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។សូបបញ្ជាក់​ថា កាលពី​ថ្មី​ៗ​នេះ​ប្រជាពលរដ្ឋ​២​ភូមិ​ចំនួន​១០០​គ្រួសារ បាន​ផ្តិត​ម្រាមដៃ​​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ផ្លាស់​ប្តូរ​លោក អ៊ុំ រាត្រី និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន។ករណី​​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ភូមិ​ចាន់​គី​រី និង​ភូមិ​ទួល​ប្រាសាទ ជាមួយ​សមាគម​ន៍​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​ ដែល​មាន​ផ្ទៃដីចំនួន​១៧២​ហិ​កតា។ការវិវាទនោះបានកើតឡើង​​ជិត​២០​ឆ្នាំ​ដែល​បាន​ដោះស្រាយទាំង​​អយុត្តិធម៌ ទើប​ពលរដ្ឋ​​កើត​ទុក​មិន​សុខចិត្ត ​សុំ​ដក​អភិបាល​ខេត្តចំនួន​២​រូប តែម្តង៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *