ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ សន្តិសុខ សេដ្ឋកិច្ច

ឃាត់ខ្លួនជិត៤០នាក់ ករណីប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងបឹងទន្លេសាប

 

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបង ប្រើរយ:ពេល២ថ្ងៃគឺថ្ងៃទី១៣-១៤ ខែមករាបានចុះបង្ក្រាបនិងឃាត់ខ្លួនចំនួន៣៦នាក់ ពាក់ព័ន្ធការប្រើឧករណ៍នេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប។

មន្រ្តីក្នុងប្រតិបត្តិការបានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ បានធ្វើឡើងនៅ ម្តុំតំបន់អូរពាក់កន្ទេល តំបន់អន្លង់បី ព្រែកដា និងតំបន់អន្លង់តាឆន អតីតឡូត៍នេសាទលេខ២ ក្នុងតំបន់រ៉ាមសារ ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។យុទ្ធនាការបង្ក្រាបជាក់ស្តែងនេះកម្លាំងចម្រុះបានដកហូតវត្ថុតាងជាច្រើនមានដូចជា សាច់មងប្រវែង១៤.៣៥០ម៉ែត្រ ឧបករណ៍ឡុកដាក់ត្រីចំនួន៤៥ឡុក បង្គោលឈើ៨០០ដើម និងបានលែងកូនត្រីចម្រុះប្រមាណ៣០០គីឡូក្រាម ហើយកាប់បំផ្លាញនិងដុតកម្ទេចចោលឧបករណ៍នៅហ្នឹងកន្លែង។ប្រភពដដែលបានបន្តថា ការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួន អ្នកប្រព្រឹត្តចំនួន៣៦នាក់ ក្នុងនោះ៤នាក់បានប្រើឧបករណ៍ នេសាទខុសច្បាប់ប្រគល់ឱ្យផ្នែករដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធី។ រីឯ៣២នាក់ទៀតតម្រូវឱ្យធ្វើកិច្ចសន្យា បញ្ឍប់សកម្មភាពខុសច្បាប់ផ្សេងៗ រួចឱ្យមានអ្នកធានាដើម្បីវិលត្រឡប់ទៅផ្ទះវិញ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *