ព័ត៌មានសង្គម សន្តិសុខ

ពលរដ្ឋព្រួយបារម្ភអំពីចោរកម្ម និងអំពើហឹង្សាដែល ល្បែងអនឡាញ បើកលេងព្រោងព្រាត

ក្រចេះ៖ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានសម្តែងការព្រួយបារម្ភ ​និងមិនពេញចិត្ត​ ចំពោះអំពើចោរកម្ម និងអំពើហឹង្សា ខណៈល្បែងអនឡាញបើកលេង យ៉ាងព្រោងព្រាតក្នុងក្រុងក្រចេះ។ ប្រភពព័ត៌មានបានឱ្យដឹងថា ល្បែងអនឡាញបើកលេង ដុះដូចផ្សិតនេះ ពលរដ្ឋបានប្តឹងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាក់ទឹនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online គ្រប់ប្រភេទ យ៉ាងអាណាធិបតេយ្យ នេះដែរតែមិនមានការចុះបង្ក្រាបសោះ។ពលរដ្ឋលើកឡើងថា ព្រោះទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ Online ទាំងនោះអាច ជាឆ្នាំងបាយរបស់សមត្ថកិច្ចនៅទីនោះហើយ ទើបម្ចាស់ទីតាំងហ៊ានបើកលេង យ៉ាងគគ្រឹកគគ្រេងបែបនេះ។ នៅតាមទីតាំងមួយចំនួនដែលកំពុង តែប្រមូលផ្តុំគ្នាលេងយ៉ាងកងរំពង ដូចជានៅតទីលានបាល់ទាត់ ជិតវត្តបច្ឆាក្រុងក្រចេះ និងក្រោយផ្សារអូរឬស្សីមាន២ទីតាំង។ ក្នុងសង្កាត់អូរឫស្សី ការលេងបានហ៊ោកញ្ជៀវមិនគិត ជាការំខានដល់អ្នករស់នៅក្បែខាង ឬខ្លាចសមត្ថកិច្ចឡើយ។ជុំវិញការលេងល្បែងស៊ីសងតាមប្រព័ន្ធ Online នេះសមត្ថកិច្ចមិនមានការចុះបង្រ្កាបទាល់តែសោះ។ ពេលខ្លះពលរដ្ឋបានទូរសព្ទប្រាប់មេប៉ុស្តិ៍ទៀត ក៏នៅតែគ្មានការទប់ស្កាត់និងចុះបង្រ្កាបដដែល។បញ្ហានេះប្រជាពលរដ្ឋបាន សម្តែងការព្រួយបារម្ភ យ៉ាងខ្លាំងនៅពេលមានល្បែងស៊ីសង និងជល់មាន់តាមទូរទស្សន៍អនឡាញបង្កឱ្យ មានអំពើហិង្សាកើតឡើង និងចោរលួចចោរប្លន់ជាដើម។ទាំងនេះប្រជាពលរដ្ឋសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចជួយចុះត្រួតពិនិត្យឡើងវិញ និងទប់ស្កាត់ផង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *