ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

តាមចាប់ឈ្មួញដឹកឈើ យកមកស្តុកក្នុងដីឡូតិ៍ ដែលសមត្ថកិច្ចបានបង្ក្រាប

រតនគិរី៖កម្លាំងចម្រុះបានចុះបង្ក្រាបករណីដឹកឈើ ខុសច្បាប់យកមកស្តុកទុកធ្វើអាជីវកម្ម ស្ថិតក្នុងដីឡូតិ៍មួយកន្លែង ហើយម្ចាស់បានរត់គេចបាត់ រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។

សមត្ថកិច្ចបានឱ្យដឹថា ឈើ​ប្រភេទ​ស្រឡៅ​ក្តារងឿ ជិត​២០​សន្លឹក ដែល​​ឈ្មួញ​​ដឹក​យក​មក​ស្តុ​ក​ទុក​នៅ​​ដី​ឡូ​តិ៍​មួយ​កន្លែង​សម្រាប់​ធ្វើ​អាជីវកម្ម ដោយ​ខុសច្បាប់ត្រូវ​​កម្លាំង​​យក​ទៅ​​ទុក ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ព្រៃឈើ​។ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង នៅភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែមករា។​ប្រភព​ព័ត៌មានបាន​ឱ្យ​ដឹង​ថា មុន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​គំនរ​ឈើ​នោះ ក្រុម​ឈ្មួញ​បាន​ជម្លៀស​ឈើ​ល្អ​ៗ​ចេញ​អស់​ជា​ច្រើន​​។​ពេល​សមត្ថកិច្ច​ទៅ​ដល់ ឈើ​នៅ​សល់​តែ​​១៩​សន្លឹក​​ប៉ុណ្ណោះ ដែល​ជា​ប្រភេទ​ឈើ​ស្រឡៅ​សុទ្ធ ​ស្មើ​ជាង​មួយ​ម៉ែត្រគូប(​១.៦៦)​​ និង​ឈើ​ក្លុំ​បួន​ជ្រុង ប្រភេទ​សុ​ក្រំ​ចំនួន​២​ដុំ​ទៀត។ចំណែកឯ​ម្ចាស់​ឈើ​ បាន​ចាក់សោរ​ទ្វារផ្ទះ រួច​រត់គេច​ខ្លួន​បាត់​អស់។ប្រភពដដែលបានបន្តថា ឈ្មួញ​មាន​ទីលំនៅ​ផ្ទះ​ជួល​ចល័ត រហូត​មិន​មាន​លំនឹង​នោះ​ឡើយ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​មុន គឺ​រស់នៅ​ទីរួមស្រុក​អូរ​ជុំ លុះ​ចូល​មក​ខែ​ថ្មីឆ្នាំ​២០២៤​នេះ ក៏​មក​រស់នៅ​ផ្ទះ​ជួល​ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នេះ​ ជា​កន្លែង​អំណោយផល ស្ងាត់​ល្អ​ ងាយស្រួល​លក់​ចេញ ទិញ​ចូល បទល្មើស​ព្រៃឈើ។គេ​តែងតែ​ឃើញ​ឈ្មួញ​នោះ​ប្រមូល​ទិញ​ឈើ រួច​ដឹក​តាម​ម៉ូតូ​ ចេញពី​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ជីវចម្រុះ ក្នុងស្រុក​វើ​ន​សៃ​ន។ក្រោយពីចាប់បាន វត្ថុ​តាង​ខាងលើត្រូវ​ ​កម្លាំង​ជំនាញ​ព្រៃឈើ ​ក្រុង​បាន​លុង យក​ទៅ​​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *